# អគ្គិសនីកម្ពុជាណែនាំបុគ្គលិកឱ្យសន្សំសំចៃ និងកំណត់ម៉ាស៊ីនត្រជាក់ចាប់ពី២៤អង្សាឡើងទៅ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5682>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14418","languageVersionId":"9312","visibilityVersion":"2","versionToken":"a1.zOYauI4vdXi7VaGnfyityL4mEkTQ1xjtaKOXCy1i9rk"}

Original publication: 2026-03-25T02:57:07Z

សេចក្ដីណែនាំដល់អង្គភាពរបស់អគ្គិសនីកម្ពុជា លើកឡើងពីការបិទភ្លើង និងម៉ាស៊ីនត្រជាក់ពេលគ្មានអ្នកនៅ ការរួមរថយន្ត និងការប្រជុំតាមអនឡាញបើអាចធ្វើបាន។

ខណៈពេលមានវិបត្តិប្រេងដែលនៅតែឡើងថ្លៃ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា សូមជម្រាបជូនដល់ថ្នាក់ដឹកនាំ និងនិយោជិតកម្មករ គ្រប់នាយកដ្ឋាន-ការិយាល័យ-អង្គភាព-សាខាអគ្គិសនី និងអគ្គិសនីខេត្តទាំងអស់ នៃអគ្គិសនីកម្ពុជាឲ្យបានជ្រាបថា ដើម្បីសន្សំសំចៃថាមពលអគ្គិសនី និងប្រេង ជាពិសេសក្នុងអំឡុងពេលមានវិបត្តិប្រេងឡើងថ្លៃ និងពិបាករក ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា និងស្របពេលរដូវក្តៅ អគ្គិសនីកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម៖
1. កុំបើកភ្លើង      និងម៉ាស៊ីនត្រជាក់ចោលនៅក្នុងការិយាល័យ នៅពេលគ្មានវត្តមានអ្នកធ្វើការ។
2. កុំបើកម៉ាស៊ីនត្រជាក់នៅសីតុណ្ហភាពទាប      (ពោលគឺត្រូវកំណត់ចាប់ពី ២៤°C      ឡើងទៅ)។
3. កុំបិទវាំងនន      ហើយបើកភ្លើងបំភ្លឺច្រើន។
4. ការធ្វើដំណើរចុះបេសកកម្ម      ត្រូវប្រើរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេង      និងបង្កើនប្រសិទ្ធភាព។
5. ការរៀបចំប្រជុំ      បើមិនចាំបាច់ សូមប្រើប្រាស់ការប្រជុំតាមអនឡាញ (Online) ដើម្បីកាត់បន្ថយការធ្វើដំណើរបេសកកម្ម។
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


