{"asset":"news","key":"5683","locale":"km","id":"news:5683:km","entityId":"news:5683","canonicalUrl":"https://www.kps-tv.com/km/news/detail/5683","state":"ready","title":"ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យអង្គភាពមួយចំនួនរៀបចំវេន និងធ្វើការតាមអនឡាញ","summary":"សេចក្ដីណែនាំថ្ងៃទី២៤ ខែមីនា ផ្ដល់ជម្រើសដល់ថ្នាក់ដឹកនាំអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប៉ុន្តែមិនអនុវត្តចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានពន្ធនាគារ និងអង្គភាពចាំបាច់ផ្សេងទៀត។","body":"ក្នុងបរិបទ តម្លៃប្រេងកំពុងកើនឡើងលើពិភពលោក ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចថ្មី អនុញ្ញាតឱ្យថ្នាក់ដឹកនាំគ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំបែងចែកកម្លាំងមន្ត្រីឱ្យមកធ្វើការត្រឹមតែចំនួនចាំបាច់ ខណៈមន្ត្រីមួយចំនួនអាចបំពេញការងារពីផ្ទះតាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃចេញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។\nវិធានការថ្មីនេះ មានគោលបំណងសន្សំសំចៃប្រេង និងអគ្គិសនី ព្រមទាំងកាត់បន្ថយការចំណាយក្នុងស្ថានភាពសេដ្ឋកិច្ចសកលកំពុងរងសម្ពាធខ្លាំង។\nយ៉ាងណាមិញ អង្គភាពសំខាន់ៗមួយចំនួន មិនស្ថិតក្រោមវិធាននេះទេ ដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយកដ្ឋានរដ្ឋបាល និងអង្គភាពចាំបាច់ផ្សេងៗទៀត\nអ្នកវិភាគមើលឃើញថា នេះជាជំហាន “បត់បែនឆ្លាតវៃ” របស់រដ្ឋក្នុងការឆ្លើយតបវិបត្តិតម្លៃប្រេង ដោយរក្សាប្រសិទ្ធភាពការងារ និងកាត់បន្ថយចំណាយក្នុងពេលតែមួយ៕ អត្ថបទ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14417","languageVersionId":"9309","visibilityVersion":"2","versionToken":"a1.AGjUhZMPU4UjRZj3imOQxiGSAUu58mAg9s2YERMAJxY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-25T03:09:59Z"}