# រកឃើញសពជនរងគ្រោះទាំង៨នាក់ក្នុងហេតុការណ៍លិចទូកនៅកោះដាច់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5687>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14413","languageVersionId":"9297","visibilityVersion":"2","versionToken":"a1.FiA_m9OHHI3n2x9eLFzo5wMXAD-98qNm6OruRLso_Iw"}

Original publication: 2026-03-25T03:57:02Z

គិតត្រឹមម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែមីនា ក្រុមសង្គ្រោះរកឃើញសពទាំង៨នាក់។ ទូកមានមនុស្ស១៣នាក់ និងមានអ្នកត្រូវបានសង្គ្រោះ៥នាក់ ខណៈការផ្ទុកលើសចំណុះនៅតែជាការសង្ស័យ។

សាកសពមនុស្សទាំង៨នាក់ដែលបានបាត់ខ្លួនក្នុងករណីលិចទូកនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ឥឡូវនេះ អាជ្ញាធរបានរុករកឃើញអស់ហើយ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៥ ខែមីនានេះ។ នាយប៉ុស្តិ៍នរគបាលរដ្ឋបាលកោះដាច់ លោក ជួន ឧត្តម បានឱ្យដឹងថា កម្លាំងអាជ្ញាធរបានរុករកទាំងយប់ទាំងថ្ងែ ចាប់តាំងពីថ្ងៃកើតហេតុរហូតមកទល់ពេលនេះ ឥឡូវបានរកឃើញអស់ហើយ។ នាយប៉ុស្តិ៍នរគបាលរូបនេះ បានបញ្ជាក់ថា នៅលើទូកស្មាច់ដែលបានលិចនោះមានមនុស្សក្មេងចាស់ ប្រុសស្រីរួមដំណើរលើទូកចំនួន១៣នាក់ ស្រី៧នាក់។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៣ ខែមីនា មានករណីលិចទូកស្មាច់កណ្ដាលទន្លេ ក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។ ក្នុងនោះមានមនុស្ស៥នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា និងមនុស្ស៨នាក់ផ្សេងទៀត បានស្លាប់ក្នុងហេតុការណ៍លិចទូកនេះ។ ចំពោះមូលហេតុ គឺសង្ស័យដឹកធ្ងន់ខ្លាំងពេក ព្រោះទូកស្មាច់មានសភាពតូចក៏បណ្ដាលឱ្យលិចទូកតែម្ដង។ បច្ចុប្បន្នសពទាំង៨នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


