# ស្រុកពារាំងត្រៀមសង្ក្រាន្ត៣ទីតាំង និងពងទាស្ងោរ១ម៉ឺនគ្រាប់នៅសហគមន៍ព្រៃព្នៅ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5688>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14412","languageVersionId":"9294","visibilityVersion":"2","versionToken":"a1.9pP6fCzgU-IBNWzZvbE4Ai5_WzGUSTqtnMiA0-pfp70"}

Original publication: 2026-03-25T04:03:23Z

ព្រឹត្តិការណ៍សង្ក្រាន្តនៅស្រុកពារាំង ខេត្តព្រៃវែង គ្រោងធ្វើនៅថ្ងៃទី៥ ទី៧ និងទី៨ ខែមេសា ដោយសហគមន៍ព្រៃព្នៅត្រៀមចែកពងទាស្ងោរឥតគិតថ្លៃ១ម៉ឺនគ្រាប់។

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី រដ្ឋបាលស្រុកពារាំង ខេត្តព្រៃវែង បានរៀបចំកម្មវិធីសង្ក្រាន្តចំនួន ៣ កន្លែង ដើម្បីបង្កើនបរិយាកាសរីករាយ សាមគ្គីភាព និងអភិរក្សប្រពៃណីវប្បធម៌ជាតិ។
ជាពិសេស សម្រាប់សង្ក្រាន្តសហគមន៍ព្រៃព្នៅ ក៏មានការផ្តល់ជូនពងទាស្ងោរចំនួន ១០,០០០ គ្រាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរពិសារដោយឥតគិតថ្លៃ។
១. ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ប្រារព្ធនៅខាងមុខវិទ្យាល័យព្រៃព្នៅ
 ២. ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ប្រារព្ធនៅបរិវេណវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ពារាំង
 ៣. ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ប្រារព្ធនៅបរិវេណវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល
ក្នុងកម្មវិធីសង្ក្រាន្តនីមួយៗ មានការរៀបចំសកម្មភាពបែបប្រពៃណីជាច្រើន រួមមាន ការតាំងបង្ហាញផលិតផលក្នុងស្រុក ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ និងកម្មវិធីរាំលេងកម្សាន្តយ៉ាងសម្បូរបែប។
រដ្ឋបាលស្រុកពារាំង សូមអញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ ចូលរួមក្នុងកម្មវិធីសង្ក្រាន្តនេះឲ្យបានច្រើនកុះករ ដើម្បីរួមគ្នាអបអរសាទរ និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណីជាតិខ្មែរឲ្យបានគង់វង្សយូរអង្វែង៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


