{"asset":"news","key":"5689","locale":"km","id":"news:5689:km","entityId":"news:5689","canonicalUrl":"https://www.kps-tv.com/km/news/detail/5689","state":"ready","title":"ខេត្តក្រចេះត្រៀមទីតាំងទេសចរណ៍៧កន្លែងសម្រាប់បុណ្យទន្លេ","summary":"មន្ទីរទេសចរណ៍ខេត្តក្រចេះបានរៀបចំទីតាំង៧កន្លែងទទួលភ្ញៀវសម្រាប់បុណ្យទន្លេលើកទី១០ ដែលគ្រោងធ្វើពីថ្ងៃទី២៧ ដល់២៩ ខែមីនា ឆ្នាំ២០២៦។","body":"មន្ទីរទេសចរណ៍ខេត្តក្រចេះ បានត្រៀមរៀបចំតំបន់គោលដៅទេសចរណ៍សំខាន់ៗចំនួន ៧ ទីតាំង សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្ត ដែលតំបន់ទេសចរណ៍ទាំងនោះជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ខេត្ត សម្រាប់នៅក្នុងអំឡុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ”ទន្លេបៃតង បេតិកភណ្ឌ វប្បធម៌ និង ធម្មជាតិ”ដែលប្រារព្ធធ្វើឡើងពីថ្ងៃទី ២៧ ដល់ ២៩ ខែមីនាឆ្នាំ២០២៦ ខាងមុខនេះ។\nចំពោះតំបន់រមណីយដ្ឋានសំខាន់ៗទាំងនោះរួមមាន សួនសុបិន្តកោះច្រែង សហគមន៍ទេសចរណ៍កោះទ្រង់ អន្លង់ផ្សោត ភ្នំសំបុក រមណីយដ្ឋានព្រែកកាំពី វិហារវត្តសសរ ១០០ និងរមណីយដ្ឋានបឹងកោះសុក្រម។ នេះបើតាមការឱ្យដឹងពីមន្រ្តីនៃមន្ទីរទេសចរខេត្តក្រចេះ កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៦៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14411","languageVersionId":"9291","visibilityVersion":"2","versionToken":"a1.zOTXBCDcdp0Dl2slpbwxagWznyYhE7qzmVvei9TbV-8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-25T04:13:11Z"}