# ខេត្តក្រចេះត្រៀមទីតាំងទេសចរណ៍៧កន្លែងសម្រាប់បុណ្យទន្លេ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5689>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14411","languageVersionId":"9291","visibilityVersion":"2","versionToken":"a1.zOTXBCDcdp0Dl2slpbwxagWznyYhE7qzmVvei9TbV-8"}

Original publication: 2026-03-25T04:13:11Z

មន្ទីរទេសចរណ៍ខេត្តក្រចេះបានរៀបចំទីតាំង៧កន្លែងទទួលភ្ញៀវសម្រាប់បុណ្យទន្លេលើកទី១០ ដែលគ្រោងធ្វើពីថ្ងៃទី២៧ ដល់២៩ ខែមីនា ឆ្នាំ២០២៦។

មន្ទីរទេសចរណ៍ខេត្តក្រចេះ បានត្រៀមរៀបចំតំបន់គោលដៅទេសចរណ៍សំខាន់ៗចំនួន ៧ ទីតាំង សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្ត ដែលតំបន់ទេសចរណ៍ទាំងនោះជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ខេត្ត សម្រាប់នៅក្នុងអំឡុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ”ទន្លេបៃតង បេតិកភណ្ឌ វប្បធម៌ និង ធម្មជាតិ”ដែលប្រារព្ធធ្វើឡើងពីថ្ងៃទី ២៧ ដល់ ២៩ ខែមីនាឆ្នាំ២០២៦ ខាងមុខនេះ។
ចំពោះតំបន់រមណីយដ្ឋានសំខាន់ៗទាំងនោះរួមមាន សួនសុបិន្តកោះច្រែង សហគមន៍ទេសចរណ៍កោះទ្រង់ អន្លង់ផ្សោត ភ្នំសំបុក រមណីយដ្ឋានព្រែកកាំពី វិហារវត្តសសរ ១០០ និងរមណីយដ្ឋានបឹងកោះសុក្រម។ នេះបើតាមការឱ្យដឹងពីមន្រ្តីនៃមន្ទីរទេសចរខេត្តក្រចេះ កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៦៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


