{"asset":"news","key":"5704","locale":"km","id":"news:5704:km","entityId":"news:5704","canonicalUrl":"https://www.kps-tv.com/km/news/detail/5704","state":"ready","title":"សិស្សមត្តេយ្យសហគមន៍ក្នុងស្រុកកំពង់សីលា ទទួលសម្ភារៈសិក្សាពីលោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត","summary":"លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខកុមារ៦៤នាក់និងគ្រូ៣នាក់ ពីមត្តេយ្យសហគមន៍៣ នៅថ្ងៃទី២៥ ខែមីនា។","body":"ខេត្តព្រះសីហនុ៖ \"ការអប់រំកុមារតូច គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់អនាគតនៃធនធានមនុស្សនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រទេសជាតិទាំងមូល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ លោកជំទាវ គីម សុភ័ក្ដ្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សមត្តេយ្យសិក្សាសហគមន៍ ក្នុងស្រុកកំពង់សីលា។\nកម្មពិធីបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់លើវិស័យអប់រំកម្រិតដំបូង និងដើម្បីស្វែងយល់ពីសុខទុក្ខរបស់គ្រូបង្រៀន ក៏ដូចជាកុមារតូចៗនៅតាមមូលដ្ឋានដាច់ស្រយាល។\nជាមួយគ្នានោះដែរលោកជំទាវប្រធានកិត្តិយស បានជួបសំណេះសំណាលជាមួយ សិស្សានុសិស្សមត្តេយ្យសិក្សាសហគមន៍ចំនួន ៦៤នាក់ លោកគ្រូ-អ្នកគ្រូចំនួន ០៣នាក់ និងមកពីសាលាមត្តេយ្យសិក្សាសហគមន៍ចំនួន ០៣ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា។\nដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្រ និងបង្រៀន លោកជំទាវ ក៏បាននាំយកនូវអំណោយរួមមាន សម្ភារសិក្សា មានសៀវភៅ ប៊ិច ខ្មៅដៃ និងឧបករណ៍សិក្សាចាំបាច់ដទៃទៀត នំចំណី អាហារសម្រន់សម្រាប់កុមារ និងឧបត្ថម្ភថវិកាមួយចំនួន ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ផងដែរ។\nលោកជំទាវបានផ្ដាំផ្ញើដល់អាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូ ត្រូវបន្តយកចិត្តទុកដាក់មើលថែទាំសុខភាព និងការសិក្សារបស់កុមារឱ្យបានល្អ ព្រោះពួកគេគឺជាទំពាំងស្នងឫស្សីដ៏មានសក្ដានុពលសម្រាប់សង្គមជាតិទៅថ្ងៃអនាគត៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14404","languageVersionId":"9270","visibilityVersion":"2","versionToken":"a1.WDCpyGMlf5ZyyFwhwbX-8tqCEreh5_W5mzUQC9Vlhv8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-25T10:28:47Z"}