{"asset":"news","key":"5705","locale":"km","id":"news:5705:km","entityId":"news:5705","canonicalUrl":"https://www.kps-tv.com/km/news/detail/5705","state":"ready","title":"កម្ពុជានឹងកើនកម្តៅពី៤១ទៅ៤២អង្សានៅក្នុងខេត្ត៤ អាជ្ញាធរឱ្យពលរដ្ឋប្រុងប្រយ័ត្នដល់ដើមខែមេសា","summary":"សេចក្តីជូនដំណឹងថ្ងៃទី២៥ ខែមីនាព្យាករអាកាសធាតុក្តៅខុសធម្មតានៅខេត្ត៤ ដោយខេត្ត៣ព្រមានដល់ថ្ងៃទី៧ ខែមេសា។","body":"មន្ទីរធនធានទឹក និងឧតុនិយមនៅតាមខេត្តចំនួន៤របស់កម្ពុជា បានចេញសេចក្តីប្រកាសព្រមគ្នានៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយព្រមានពីរលកកម្តៅខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំដែលអាចឈានដល់កម្រិតខ្ពស់បំផុតពី ៤១ទៅ៤២អង្សាសេ នៅតាមខេត្តដូចជា តាកែវ កំពង់ធំ បាត់ដំបង និងខេត្តព្រះវិហារ។ មន្ទីធនធានទឹកខេត្ត៤នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះរលកកម្តៅដ៏ក្តៅនេះ។\nមន្ទីរធនធានទឹកខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តបាត់ដំបង បញ្ជាក់ថា អំឡុងពេលនេះ ខេត្តរបស់ខ្លួន មានសីតុណ្ហភាពអតិបរមាដល់៤១អង្សាសេ  ដែលជាងមធ្យមភាគច្រើឆ្នាំ ចាប់ពីថ្ងៃស្អែករហូតដល់ថ្ងៃទី០៧ ខែមេសា។ រលកកម្តៅនេះ កើតឡើងដោយសារកម្រិតសម្ពាធខ្ពស់ថេរ និងលំហូរខ្យល់ខ្សោយ បណ្តាលឱ្យមានកម្តៅខ្លាំងនៅតែបន្ត។ ចំណែក ខេត្តព្រះវិហារ រលកកម្តៅអាចកើនដល់ ៤២អង្សាសេឯណោះ បើតាមមន្ទីរធនធានទឹកខេត្ត បញ្ជាក់ថា រលកកម្តៅអាចក្តៅជាងមធ្យមភាគច្រើនឆ្នាំទៅទៀត។\nមន្ទីរធនធានទឹកទាំង៤ខេត្តនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋព្រមគ្នាថា៖ «សូមម្តេតាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន អំពីអាកាសធាតុប្រែប្រួល មានស្ថានភាពរលកកម្តៅក្តៅខ្លាំងនេះ ដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុលើមនុស្ស សត្វ រុក្ខជាតិ និងពិសេសយកចិត្តទុកដាក់ថែទាំសុខភាពលើមនុស្សចាស់ ស្រ្តី និងកុមារ»៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14403","languageVersionId":"9267","visibilityVersion":"2","versionToken":"a1.dIaHCH_lSmDrprXeSqk0WbAaPUcxXMJg9uoK3jRpFcw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-25T10:48:54Z"}