{"asset":"news","key":"5709","locale":"km","id":"news:5709:km","entityId":"news:5709","canonicalUrl":"https://www.kps-tv.com/km/news/detail/5709","state":"ready","title":"កម្ពុជាបដិសេធសំណើគណៈកម្មការព្រឹទ្ធសភាថៃដែលត្រូវបានរាយការណ៍ថាចង់លុប MoU ឆ្នាំ២០០០","summary":"អ្នកនាំពាក្យកិច្ចការព្រំដែនបង្ហាញជំហរច្បាប់កម្ពុជា ចំពោះសំណើគណៈកម្មការព្រឹទ្ធសភាថៃដែលសារព័ត៌មានថៃរាយការណ៍។","body":"អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសបដិសេធព័ត៌មានដោយច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ ដែលបានលើកឡើងពីហេតុផល និងអនុសាសន៍ស្នើឱ្យលុបចោលអនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០០ ពាក់ព័ន្ធនឹងការកំណត់ព្រំដែនរវាងកម្ពុជា-ថៃ ដោយគណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ។\nក្នុងសេចក្តីប្រកាសនៅថ្ងៃទី២៦មីនា បានបញ្ជាក់ថា ការលើកឡើងរបស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ គឺជាការធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ ហើយផ្ទុយនឹងច្បាប់អន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលនានាដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរនាពេលកន្លងមក។\nបើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានពន្យល់ថា MOU ឆ្នាំ២០០០ គឺជាកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពច្បាប់អន្តរជាតិ បានចុះហត្ថលេខារួច និងចុះបញ្ជីនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ហើយបង្កើតកាតព្វកិច្ចច្បាប់សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការ JBC។\nអ្នកនាំពាក្យបន្ថែមថា បើតាមគោលការណ៍ច្បាប់អន្តរជាតិ ភាគីណាមួយមិនអាចយកច្បាប់ ឬនីតិវិធីផ្ទៃក្នុងរបស់ខ្លួន មកធ្វើជាមូលហេតុសម្រាប់លុបចោលកិច្ចព្រមព្រៀងអន្តរជាតិបានឡើយ ជាពិសេសកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដូចដែលបានកំណត់ក្នុងអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦៩ ស្តីពីច្បាប់សន្ធិសញ្ញា។\nអ្នកនាំពាក្យបញ្ជាក់ទៀតថា ការលុប MOU ឆ្នាំ២០០០ ដោយហេតុផលណាមួយ អាចបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍បានឡើយ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14399","languageVersionId":"9255","visibilityVersion":"2","versionToken":"a1.l1ZoBWAJ4jimcSlIprOfjaMwzd_XYDWxjK-_YRwk7Xs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-26T02:44:23Z"}