{"asset":"news","key":"5722","locale":"km","id":"news:5722:km","entityId":"news:5722","canonicalUrl":"https://www.kps-tv.com/km/news/detail/5722","state":"ready","title":"តំណាង TotalEnergies អំពាវនាវឱ្យសន្សំប្រេង និងឧស្ម័ន ខណៈមានសម្ពាធផ្គត់ផ្គង់","summary":"លោក កែវ រតនៈ បានជួបអនុប្រធាន TotalEnergies ដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់ប្រេង និងឧស្ម័ន។ ក្រុមហ៊ុនអំពាវនាវឱ្យអ្នកប្រើប្រាស់សន្សំសំចៃ ខណៈ LPG កំពុងខ្វះខាតខ្លាំង។","body":"ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជួបជាមួយអនុប្រធានក្រុមហ៊ុនបារាំង TotalEnergies ដើម្បីពិភាក្សាបញ្ហាប្រេង និងឧស្ម័ន។\nបើតាមឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រុមហ៊ុននេះ ជាអ្នកផ្គត់ផ្គង់ធំមួយនៅវៀតណាម និងឥណ្ឌា ខណៈបញ្ហាការផ្គត់ផ្គង់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង។ ក្រុមហ៊ុនបានជំរុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជាជួយសន្សំសំចៃឱ្យអស់លទ្ធភាព ខណៈសង្គ្រាមនៅបន្ត។\nដោយឡែក ស្ថានភាពប្រេងម៉ាស៊ូត និងសាំង ទោះថ្លៃកើន ប៉ុន្តែនៅមានលទ្ធភាពគ្រប់គ្រាន់ជាងឧស្ម័នបន្តិច។ ទោះយ៉ាងណា ក្រុមហ៊ុននឹងបន្តខិតខំឱ្យអស់លទ្ធភាព ក្នុងការជួយគាំទ្រកម្ពុជា៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14374","languageVersionId":"9187","visibilityVersion":"2","versionToken":"a1.UhxoWyv7OkyiGbWJ9gNQIoU2c__MwyqtE1NVHiRPPxk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-26T07:35:43Z"}