{"asset":"news","key":"5730","locale":"km","id":"news:5730:km","entityId":"news:5730","canonicalUrl":"https://www.kps-tv.com/km/news/detail/5730","state":"ready","title":"បដិមាព្រះវិស្ណុរបស់កម្ពុជាដាក់តាំងក្នុងពិព័រណ៍ “Vishnu’s Cosmic Ocean” នៅវ៉ាស៊ីនតោន","summary":"ស្ថានទូតអាម៉េរិកបានផ្សព្វផ្សាយថ្ងៃទី២៦ ខែមីនា អញ្ជើញសាធារណជនទស្សនាបដិមាព្រះវិស្ណុដែលខ្ចីពីសារមន្ទីរជាតិកម្ពុជា នៅសារមន្ទីរសិល្បៈអាស៊ី Smithsonian មុនថ្ងៃទី៧ ខែកញ្ញា។","body":"ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាបានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនាថា ពិព័រណ៍ក្រោមចំណងជើង “Vishnu’s Cosmic Ocean” ដែលមានបដិមាព្រះវិស្ណុរបស់កម្ពុជា បានបើកឱ្យទស្សនានៅសារមន្ទីរសិល្បៈអាស៊ី Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។\nបដិមាដ៏ធំមួយនៃអាស៊ីអាគ្នេយ៍នេះ ត្រូវបានខ្ចីពីសារមន្ទីរជាតិកម្ពុជា។\nរបាយការណ៍ក៏ថា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានចូលរួមក្នុងពិធីបើកពិព័រណ៍។\nស្ថានទូតបានអញ្ជើញសាធារណជនទៅទស្សនាមុនថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយចាត់ទុកថាជាឱកាសដ៏កម្រក្នុងការកោតសរសើរស្នាដៃសិល្បៈ និងរំលឹកភាពជាដៃគូជាច្រើនទសវត្សរ៍។ ដោយ៖ ប៉ៃ សុឃីម។","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14371","languageVersionId":"9178","visibilityVersion":"2","versionToken":"a1.Azg71HcoGUwHDOLcu_smHJhpA6UvlHCqONXrK46hOTM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-27T02:50:13Z"}