{"asset":"news","key":"5739","locale":"km","id":"news:5739:km","entityId":"news:5739","canonicalUrl":"https://www.kps-tv.com/km/news/detail/5739","state":"ready","title":"រដ្ឋមន្ត្រីការបរទេសដឹកនាំអង្គទូតសួរសុខទុក្ខពលរដ្ឋភៀសសឹកមកពីឃុំថ្មដា","summary":"ដំណើរទស្សនកិច្ចថ្ងៃទី២៧ ខែមីនា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ អមដោយជំហរកម្ពុជាដោះស្រាយព្រំដែនដោយសន្តិវិធីតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគី។","body":"នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា ចុះមកសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅដោយផ្ទាល់របស់ប្រជាពលរដ្ឋភៀសសឹក មកពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។\nតាមការរៀបរាប់របស់កម្ពុជា ប្រជាពលរដ្ឋភៀសសឹកទាំងអស់ បានមកស្នាក់នៅទីនេះ បន្ទាប់ពីយោធាឈ្លានពានថៃ បានចូលមករាយបន្លាលួស និងដាក់ទូកុងតឺន័រ ចូលក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់ នាពេលកន្លងមក បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។\nរាជរដ្ឋាភិបាលកម្ពុជា បានដាក់លិខិតតវ៉ាជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស ហើយតែងតែបញ្ជាក់ម្តងហើយម្តងទៀតថា ប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14367","languageVersionId":"9166","visibilityVersion":"2","versionToken":"a1.dGkhhr_7lx5nwT2lImJ3nKyABABRrMPMX-v3oW1VhaE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-27T08:28:53Z"}