{"asset":"news","key":"5766","locale":"km","id":"news:5766:km","entityId":"news:5766","canonicalUrl":"https://www.kps-tv.com/km/news/detail/5766","state":"ready","title":"ផ្លូវបេតុង១ខ្សែបានដាក់ឱ្យពលរដ្ឋជាង៣ពាន់គ្រួសារនៅភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុប្រើប្រាស់!","summary":"ផ្លូវថ្មីទទឹង៧,២៥ម៉ែត្រ បម្រើគ្រួសារជាង៣០០០។ អភិបាលខេត្តថា នឹងមានផ្លូវពីរបន្ថែមនៅឆ្នាំ២០២៦។","body":"ប្រជាពលរដ្ឋជាង ៣០០០គ្រួសារ នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២៨ ខែមីនា បានរៀបចំកម្មវិធីពិសាអាហារសាមគ្គី និងថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំពាក់ព័ន្ធផ្សេងទៀតដែលបានកសាងផ្លូវបេតុង១ខ្សែប្រគល់ឱ្យពួកគាត់ប្រើប្រាស់ងាយស្រួលក្នុងការធ្វើដំណើរ។\nឯកឧត្តម ម៉ាង ស៊ីណេត អមដំណើរដោយលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ រួមនឹងថ្នាក់ដឹកនាំផ្សេងទៀត បានអញ្ជើញប្រគល់ផ្លូវបេតុង១ខ្សែជូនប្រជាពលរដ្ឋដោយផ្ទាល់ និងបានណែនាំឱ្យប្រជាពលរដ្ឋជួយថែទាំទាំងអស់គ្នា ដោយឯកឧត្តម ពន្យល់ថា «ផ្លូវនេះរដ្ឋជាអ្នកធ្វើពិតមែន ប៉ុន្តែវាជារបស់ពលរដ្ឋគ្រប់គ្នា ដូច្នេះត្រូវជួយថែទាំទាំងអស់គ្នា ដើម្បីឱ្យផ្លូវនេះជាប់បានយូរអង្វែង»។\nឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមចំណែកធ្វើឱ្យសមិទ្ធផលមួយនេះ(ផ្លូវបេតុង១ខ្សែ)លេចចេញជារូបរាងឡើងតាមប្លង់គោល។ ក្នុងន័យនេះ ឯកឧត្តមចង់សង្កត់ធ្ងន់ថា ប្រសិនបើក្រុមការងារខេត្ត-ក្រុងចង់ធ្វើ ប៉ុន្តែគ្មានការចូលរួមពីប្រជាពលរដ្ឋទាំងអសគឺធ្វើទៅមិនបាននោះទេ។ យ៉ាងណា សមិទ្ធផលនេះ អ្នកដែលទទួលផលច្រើនជាងគេគឺប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវបេតុងនេះផ្ទាល់តែម្តង។ ទន្ទឹមគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត បង្ហើបប្រាប់ពលរដ្ឋថា ឆ្នាំនេះ នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ នឹងទទួលបានផ្លូវបេតុង២ខ្សែបន្ថែមទៀត។\nចំណែក លោក ឌី ឌុំ មេភូមិ១នៃសង្កាត់លេខ១ បានបញ្ជាក់ថា ផ្លូវបេតុង១ខ្សែនេះមានប្រវែង ៩៥០ម៉ែត្រ ទទឹង ៧,២៥ម៉ែត្រ ដែលបានបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅក្នុងភូមិជាង ៣០០០គ្រួសារ។ មេភូមិ១ សង្កាត់លេខ១ បានបញ្ជាក់ទៀតថា ដោយសារមើលឃើញពីការលំបាក និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ទើបរដ្ឋបាលខេត្តទម្លាក់ថវិកាសាងសង់ផ្លូវ១ខ្សែនេះជូនពលរដ្ឋតែម្តង។ ក្នុងនាមតំណាងប្រជាពលរដ្ឋក្នុងភូមិជាង៣០០០គ្រួសារ លោកបានបង្ហើបប្រាប់ថា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តនឹងធ្វើផ្លូវបេតុងជូនពលរដ្ឋក្នុងភូមិ១ចំនួន ២ខ្សែបន្ថែមទៀត។ តែលោក ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវបេតុង១ខ្សែដែលជាសមិទ្ធផលរបស់យើងគ្រប់គ្នានេះឱ្យបានល្អផងដែរ៕\nអត្ថបទ៖ ង៉ែត ពិសាន្ត\n រូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14385","languageVersionId":"9213","visibilityVersion":"2","versionToken":"a1.D4uPMgbAkBDQIdN-tY5giolRGcUA3LXqueYFvJMzduE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-29T03:18:15Z"}