{"asset":"news","key":"5767","locale":"km","id":"news:5767:km","entityId":"news:5767","canonicalUrl":"https://www.kps-tv.com/km/news/detail/5767","state":"ready","title":"សេចក្តីជូនដំណឹង៖ ចាប់ពីថ្ងៃទី២៩ ខែមីនា សាំងធម្មតា៥០០០រៀល និងម៉ាស៊ូត៧២០០រៀលក្នុងមួយលីត្រ","summary":"អត្ថបទរៀបរាប់ថ្លៃប្រេងឥន្ធនៈនិងវិធានការបញ្ចុះថ្លៃនិងពន្ធរបស់រដ្ឋាភិបាល ដែលអនុវត្តចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ជូនដំណឹងបន្ទាប់។","body":"ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦គឺត្រូវលក់ ៥ ០០០ រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា និង ៧ ២០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។\nជាមួយគ្នានេះដែររាជរដ្ឋាភិបាលបាន ១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ុតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ និង ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០% និង និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសចំនួន ៦%។\nដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្ត ចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺត្រូវលក់ ៥ ០០០ រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា និង ៧ ២០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14384","languageVersionId":"9210","visibilityVersion":"2","versionToken":"a1.wGb9hV931CprrbyZ6RMwiTX6rdqEGjamm9X-6dPk8ok"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-29T03:26:52Z"}