# សេចក្តីជូនដំណឹង៖ ចាប់ពីថ្ងៃទី២៩ ខែមីនា សាំងធម្មតា៥០០០រៀល និងម៉ាស៊ូត៧២០០រៀលក្នុងមួយលីត្រ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5767>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14384","languageVersionId":"9210","visibilityVersion":"2","versionToken":"a1.wGb9hV931CprrbyZ6RMwiTX6rdqEGjamm9X-6dPk8ok"}

Original publication: 2026-03-29T03:26:52Z

អត្ថបទរៀបរាប់ថ្លៃប្រេងឥន្ធនៈនិងវិធានការបញ្ចុះថ្លៃនិងពន្ធរបស់រដ្ឋាភិបាល ដែលអនុវត្តចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ជូនដំណឹងបន្ទាប់។

ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦គឺត្រូវលក់ ៥ ០០០ រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា និង ៧ ២០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
ជាមួយគ្នានេះដែររាជរដ្ឋាភិបាលបាន ១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ុតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ និង ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០% និង និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសចំនួន ៦%។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្ត ចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺត្រូវលក់ ៥ ០០០ រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា និង ៧ ២០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


