{"asset":"news","key":"5768","locale":"km","id":"news:5768:km","entityId":"news:5768","canonicalUrl":"https://www.kps-tv.com/km/news/detail/5768","state":"ready","title":"ពិធីលែងត្រី ដើម្បីចូលរួមអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»","summary":"លោក ហួត ហាក់ និងលោកជំទាវ រួមជាមួយអភិបាលខេត្ត វ៉ា ថន និងលោកជំទាវ បានចូលរួមពិធីថ្ងៃទី២៨ ខែមីនា ដែលរាយការណ៍ថាមានអ្នកចូលរួមជាង៤០០នាក់។","body":"ខេត្តក្រចេះ ៖ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ រួមជាមួយគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីលែងត្រីជានិមិត្តរូបចូលក្នុងទន្លេ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងមានការចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ។\nព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក តំណាងផ្នែកឯកជន សមាគមយុវជន ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណជាង ៤០០នាក់ ដែលបានមកចូលរួមយ៉ាងសកម្មនៅតាមដងទន្លេមេគង្គ នៃខេត្តក្រចេះ។ សកម្មភាពនេះគឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងស្វែងយល់ពីសក្តានុពលធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជាពិសេសនៅខេត្តក្រចេះ។\nសូមបញ្ជាក់ដែរថា ពិធីលែងត្រីនេះប្រារព្ធឡើងក្នុងគោលបំណងលើកកម្ពស់ការអភិរក្សធនធានធម្មជាតិ បន្តនិរន្តរភាពជីវៈចម្រុះក្នុងប្រព័ន្ធទន្លេ បណ្ដុះស្មារតីស្រឡាញ់ធម្មជាតិ និងជំរុញឱ្យមានការចូលរួមការពារធនធានជលផល ដើម្បីបង្កើនផលស្តុកត្រីក្នុងធម្មជាតិ និងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីក្នុងទឹកផងដែរ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14383","languageVersionId":"9207","visibilityVersion":"2","versionToken":"a1.8xHk9dn5cqgmhkRp4B-9kfaN4N5ZaX3GU4nDGpSV1jg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-29T03:33:17Z"}