{"asset":"news","key":"5769","locale":"km","id":"news:5769:km","entityId":"news:5769","canonicalUrl":"https://www.kps-tv.com/km/news/detail/5769","state":"ready","title":"ព្រឹត្តិការណ៍ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជាឆ្នាំ២០២៦ ដើម្បីអបអរសាទរខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-រុស្ស៊ី","summary":"រដ្ឋមន្ត្រីវប្បធម៌ លោកស្រី ភឿង សកុណា និងឯកអគ្គរដ្ឋទូតរុស្ស៊ី Anatoly Borovik បានចូលរួមកម្មវិធីល្ងាចថ្ងៃទី២៨ ខែមីនា នៅសាលសន្និសីទចតុមុខ។","body":"ព្រឹត្តិការណ៍ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជាឆ្នាំ២០២៦ ដែលជាផ្នែកនៃការអបអរសាទរខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ហើយព្រឹត្តិការណ៍នេះមានការរៀបចំពិព័រណ៍វត្ថុសិល្បៈ សម្លៀកបំពាក់ប្រពៃណី និងការសម្តែងសិល្បៈក្រោមប្រធានបទ \"អ្នកបន្តវេនតំបន់ស៊ីបេរី\"។ កម្មវិធីនេះ ជាឱកាសក្នុងការចែករំលែក ការផ្លាស់ប្តូរចំណេះដឹង ក៏ដូចជាការស្វែងយល់ពីប្រពៃណីវប្បធម៌ក្នុងតំបន់ស៊ីបេរីដល់ប្រជាជនកម្ពុជា។\nទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជា បានរៀបចំឡើង នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តម Anatoly Borovik ឯកឧត្តមអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទចតុមុខ។\nសូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការរំលឹកដល់អតីតកាលនោះទេ ប៉ុន្តែគឺជាការផ្តល់តម្លៃដល់ចំណងមិត្តភាពដ៏រឹងមាំ ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅកាន់អនាគតមួយ ដែលមានកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌យ៉ាងស៊ីជម្រៅ។ ជាការពិតណាស់ វប្បធម៌គឺជាដួងព្រលឹងរបស់ជាតិ ជាអត្តសញ្ញាណស្នូល និងជាធនធានដ៏មានតម្លៃមិនចេះរីងស្ងួត ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងប្រទេសយើងទាំងពីរ ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14382","languageVersionId":"9204","visibilityVersion":"2","versionToken":"a1.RC5xZkCjb1y-UZjlQ84V3_FJW1i7nBCSN3SbVYW5sAg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-29T03:40:52Z"}