{"asset":"news","key":"5772","locale":"km","id":"news:5772:km","entityId":"news:5772","canonicalUrl":"https://www.kps-tv.com/km/news/detail/5772","state":"ready","title":"កម្ពុជាថាបានសម្របសម្រួល AOT ចុះសង្កេតការណ៍ការអនុវត្តបទឈប់បាញ់នៅអូរស្មាច់","summary":"អ្នកនាំពាក្យក្រសួងការពារជាតិបានរាយការណ៍បេសកកម្មនៅម៉ោង៩:៣៣ ថ្ងៃទី២៩ ខែមីនា និងបញ្ជាក់ការប្តេជ្ញារបស់កម្ពុជាចំពោះសេចក្តីប្រកាសរួមដែលមានស្រាប់។","body":"កម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)  ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ លើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។\nនេះបើកតាមការបញ្ជាក់ពី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៣នាទីព្រឹក។\nតាមសេចក្តីជូនដំណឹង បេសកកម្មនេះពាក់ព័ន្ធនឹងការផ្ទេរតួនាទីដឹកនាំក្រុមអ្នកសង្កេតការណ៍ពីម៉ាឡេស៊ីទៅហ្វីលីពីន ដែលបន្តដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេន។\nរាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"14421","languageVersionId":"9321","visibilityVersion":"3","versionToken":"a1.ddPSEbljuV8eLNLOY_DI1dYwIqzfBXslcup_GXSO0Bs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-29T07:32:05Z"}