{"asset":"news","key":"5774","locale":"km","id":"news:5774:km","entityId":"news:5774","canonicalUrl":"https://www.kps-tv.com/km/news/detail/5774","state":"ready","title":"បេក្ខជន៤០១នាក់ចុះឈ្មោះប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារនៅកំពត មកពីខេត្តឆ្នេរទាំងបួន","summary":"ការប្រឡងថ្ងៃទី២៩ ខែមីនា មានអ្នកចុះឈ្មោះមកពីខេត្តឆ្នេរបួន៖ កំពត១៩៣ កែប៩៣ ព្រះសីហនុ៩៥ និងកោះកុង២០នាក់។","body":"ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារនេះ គឺជាដំណើរការសំខាន់មួយក្នុងការជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព មានសុចរិតភាព និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើការងារនៅក្នុងវិស័យពន្ធនាគារ ដែលជាវិស័យទាមទារការងារយ៉ាងតឹងរឹង និងមានវិន័យខ្ពស់។\nឯកឧត្តម អភិបាលខេត្តកំពត ថ្លែងដូចនេះក្នុងការអញ្ជើញជាអធិបតីក្នុងពិធីកាត់បើកកញ្ចប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីពន្ធនាគារ ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅមណ្ឌលប្រឡង វិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុន កំពតក្រុង- ស្ថិតក្នុងក្រុងកំពត ខេត្តកំពត នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ។\nឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់បេក្ខជនដែលមកប្រឡងទាំងអស់ ត្រូវប្រឹងប្រែងបញ្ចេញសមត្ថភាពរបស់ខ្លួនឱ្យអស់ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនេះ ព្រោះបច្ចុប្បន្ន ការប្រឡងនីមួយៗគឺពឹងផ្អែកលើសមត្ថភាពសុទ្ធសាត សំខាន់ \"អ្នកចេះ គឺជាប់\"។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា បច្ចុប្បន្នប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយក្រោមការដឹករបស់សម្តេចអិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាពពិតប្រាកដ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ មាតុភូមិ ឱ្យមានការរីកចម្រើន។\nចំពោះបេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ មានចំនួន ៤០១នាក់ ក្នុងនោះ ខេត្តកំពត មានចំនួន ១៩៣នាក់ ស្រី ៥៥នាក់ ខេត្តកែប មានចំនួន ៩៣នាក់ ស្រី ៥៦នាក់ ខេត្តព្រះសីហនុ មានចំនួន ៩៥នាក់ ស្រី ៥៨នាក់ និងខេត្តកោះកុង មានចំនួន ២០នាក់ ស្រី ១០នាក់៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14349","languageVersionId":"9113","visibilityVersion":"2","versionToken":"a1.-qJU2sZvoknUm5kiufLGLVOatdYE3-Os0cqjkV1lJGc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-29T07:50:42Z"}