{"asset":"news","key":"5775","locale":"km","id":"news:5775:km","entityId":"news:5775","canonicalUrl":"https://www.kps-tv.com/km/news/detail/5775","state":"ready","title":"ក្រុមការងាររាជរដ្ឋាភិបាល ចុះពិនិត្យទីតាំងគម្រោងស្ថាបនាប្រព័ន្ធលូ និងផ្លូវ ដើម្បីដោះស្រាយបញ្ហា ប្រជាពលរដ្ឋនៅសង្កាត់លេខ២","summary":"រដ្ឋលេខាធិការ សេង សុមេត្តា ដឹកនាំក្រុមការងារពិនិត្យគម្រោងនៅភូមិ១ ដើម្បីដោះស្រាយផ្លូវរួមតូចនិងទឹកលិចផ្ទះក្នុងរដូវវស្សា។","body":"លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងស្ថាបនាប្រព័ន្ធលូ និងផ្លូវ ក្រោមគម្រោងវិនិយោគរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាផ្លូវរួមតូច និងទឹកលិចផ្ទះប្រជាពលរដ្ឋនៅរដូវវស្សាស្ថិតក្នុងភូមិ១ សង្កាត់លេខ២ក្រុងព្រះសីហនុ។\nទាំងអស់នេះគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋនិងដោះស្រាយបញ្ហាប្រឈមនានាជូនពួកគាត់នៅមូលដ្ឋានឲ្យបានទាន់វេលា៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14348","languageVersionId":"9110","visibilityVersion":"2","versionToken":"a1.Ney6hdn10WU24z4HYduoY0mKR3V8USN2KbhFbqrSZek"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-29T08:04:01Z"}