# អាជ្ញាធរខេត្តព្រះសីហនុស្ដារអូរប្រឡាយ៦០០ម៉ែត្រ ដើម្បីត្រៀមរំដោះទឹករដូវវស្សា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5781>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14342","languageVersionId":"9094","visibilityVersion":"2","versionToken":"a1.Oosifks6VWeCnawqJj4gNWnKNdNRfe5fiihwyFKVg6c"}

Original publication: 2026-03-30T03:15:40Z

តាមការណែនាំលោក ម៉ាង ស៊ីណេត មន្ទីរធនធានទឹកបានកាយដី និងសំរាមតាមអូរពីរនៅសង្កាត់៣និង៤ ប្រវែងសរុប៦០០ម៉ែត្រ ដើម្បីសម្រួលការហូរទឹកក្នុងរដូវវស្សា។

ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឲ្យលោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ យកគ្រឿងចក្រធ្វើការចុះស្ដារអូប្រឡាយកាយយកដី និងសំរាម ដែលកកស្ទះចេញពីអូរព្រែកទប់ និងអូរសំអាត  ដែលស្ថិតនៅសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សរុបបានប្រវែង ៦០០ម៉ែត្រ ដើម្បីសម្រួលផ្លូវទឹកអូរអោយហូរបានលឿន ការពារកកស្ទះការជន់លិចដោយសារទឹកភ្លៀងក្នុងរដូវវស្សារខាងមុខផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


