{"asset":"news","key":"5791","locale":"km","id":"news:5791:km","entityId":"news:5791","canonicalUrl":"https://www.kps-tv.com/km/news/detail/5791","state":"ready","title":"នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងតាមដាន BA.3.2 ដោយថាមិនមានភស្តុតាងពីការរាលដាល និងភាពធ្ងន់ធ្ងរកើនឡើង","summary":"សេចក្ដីជូនដំណឹងផ្លូវការថ្ងៃទី៣០ មីនាថា BA.3.2 «Cicada» ជាកូនចៅ Omicron កំពុងតាមដាន មិនទាន់រកឃើញនៅកម្ពុជាពេលនោះ និងមិនមានភស្តុតាងសកលពីការរាលដាល ឬភាពធ្ងន់ធ្ងរកើនឡើង។","body":"តាមសេចក្ដីជូនដំណឹងថ្ងៃទី៣០ ខែមីនា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលកំពុងតាមដានយ៉ាងសកម្មចំពោះវ៉ារ្យ៉ង់កូវីដ-១៩ BA.3.2 ដែលហៅថា «Cicada» និងជាពូជពង្សកូនចៅរបស់ Omicron។\nសេចក្ដីជូនដំណឹងថា WHO ចាត់ទុកវាជាវ៉ារ្យ៉ង់ស្ថិតក្រោមការតាមដាន ហើយបានរកឃើញនៅសហរដ្ឋអាមេរិក ជប៉ុន កេនយ៉ា ហូឡង់ និងចក្រភពអង់គ្លេស ប៉ុន្តែមិនទាន់រកឃើញនៅ «តំបន់យើង» នៅពេលនោះ។ ផ្អែកលើទិន្នន័យសកលពេលនោះ មិនមានភស្តុតាងថាការរីករាលដាល និងភាពធ្ងន់ធ្ងរកើនឡើងទេ។ នាយកដ្ឋានថា កម្ពុជាមិនទាន់រកឃើញវ៉ារ្យ៉ង់នេះនៅពេលនោះ ហើយនឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាព។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14339","languageVersionId":"9085","visibilityVersion":"2","versionToken":"a1.k_O19jtsTIysqcy8xxs_wcqz05XPXhMi8DlFQNK82pw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-30T10:22:59Z"}