{"asset":"news","key":"5797","locale":"km","id":"news:5797:km","entityId":"news:5797","canonicalUrl":"https://www.kps-tv.com/km/news/detail/5797","state":"ready","title":"សម្តេចធិបតីណែនាំឱ្យពង្រឹងសុវត្ថិភាពចរាចរណ៍សម្រាប់ការធ្វើដំណើរចូលឆ្នាំ","summary":"សារព្រឹកថ្ងៃទី៣១ មីនាណែនាំអាជ្ញាធរអនុវត្តវិធានសុវត្ថិភាព និងក្រើនរំលឹកប្រជាពលរដ្ឋឱ្យបើកបរប្រុងប្រយ័ត្ន គោរពច្បាប់ ជាពិសេសកុំបើកបរពេលស្រវឹង ក្នុងបុណ្យថ្ងៃទី១៤ដល់១៦ មេសា។","body":"នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី៣១ ខែមីនាដោយណែនាំឱ្យគណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលប្រជាជនខ្មែរនឹងត្រូវធ្វើដំណើរទៅស្រុកកំណើត ឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។\nការណែនាំរបស់សម្តេចធិបតី ធ្វើឡើងស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់ពោលគឺនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសាខាងមុខ។ ម្យ៉ាងវិញទៀត ការណែនាំដូច្នេះ ទំនងដោយសារតែសម្តេចសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍តែងកើតឡើងច្រើនក្នុងរយៈពេលកន្លងទៅនេះ និងដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីផង។\nសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ សម្តេចក្រើនរំលឹកថា ចំពោះការបើកបរដោយមិនគោរពច្បាប់ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹងដែលបានបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែងឡើយ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14337","languageVersionId":"9079","visibilityVersion":"2","versionToken":"a1.0US2ag9aKN4wWJ88bM2_gZj0tvSxbFLHOcqamiYgIKA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-31T03:46:52Z"}