{"asset":"news","key":"5813","locale":"km","id":"news:5813:km","entityId":"news:5813","canonicalUrl":"https://www.kps-tv.com/km/news/detail/5813","state":"ready","title":"ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំពិធីអបអរហ្វ្រង់កូហ្វូនី និងលើកឡើងពីការត្រៀមកិច្ចប្រជុំកំពូល២០២៦","summary":"ពិធីនាល្ងាចថ្ងៃទី៣១ មីនានៅភ្នំពេញមានអ្នកចូលរួមជាង២០០នាក់ ហើយកម្ពុជាបានលើកឡើងពីការត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅចុងឆ្នាំ២០២៦។","body":"នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំពិធីជប់លៀងអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមមូលបទ «ជំនាន់ Z ជំនាន់សន្តិភាព? ការចូលរួមរបស់យុវជនក្នុងការកសាងពិភពលោកប្រកបដោយសន្តិភាព» ដែលប្រារព្ធឡើងនៅសណ្ឋាគាររ៉ូសវូដភ្នំពេញ។\nពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមកពីស្ថាប័ននីតិបញ្ញត្តិ ក្រសួង-ស្ថាប័ននានា នៃរាជរដ្ឋាភិបាល តំណាងអង្គទូតបរទេស និងឯកអគ្គរដ្ឋទូតបារាំង ជាគណៈអធិបតី ព្រមទាំងតំណាងវិស័យសាធារណៈ និងឯកជនក្នុងសហគមន៍ហ្វ្រង់កូហ្វូន ប្រមាណជាង ២០០នាក់។\nការប្រារព្ធនេះ មានគោលបំណងរំលឹកខួបនៃការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុង Niamey ប្រទេសនីហ្សេ។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានប្រកាសពីការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅចុងឆ្នាំ២០២៦ ខាងមុខ ក្រោមមូលបទ «ខិតខំស្តារសន្តិភាពឡើងវិញ ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14327","languageVersionId":"9049","visibilityVersion":"2","versionToken":"a1.wmBFyHm3wxnxK8lRbHUEqy6QxxfqPkt6Hiw351NEYgU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-01T03:59:47Z"}