# ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំពិធីអបអរហ្វ្រង់កូហ្វូនី និងលើកឡើងពីការត្រៀមកិច្ចប្រជុំកំពូល២០២៦

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5813>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14327","languageVersionId":"9049","visibilityVersion":"2","versionToken":"a1.wmBFyHm3wxnxK8lRbHUEqy6QxxfqPkt6Hiw351NEYgU"}

Original publication: 2026-04-01T03:59:47Z

ពិធីនាល្ងាចថ្ងៃទី៣១ មីនានៅភ្នំពេញមានអ្នកចូលរួមជាង២០០នាក់ ហើយកម្ពុជាបានលើកឡើងពីការត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅចុងឆ្នាំ២០២៦។

នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំពិធីជប់លៀងអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមមូលបទ «ជំនាន់ Z ជំនាន់សន្តិភាព? ការចូលរួមរបស់យុវជនក្នុងការកសាងពិភពលោកប្រកបដោយសន្តិភាព» ដែលប្រារព្ធឡើងនៅសណ្ឋាគាររ៉ូសវូដភ្នំពេញ។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមកពីស្ថាប័ននីតិបញ្ញត្តិ ក្រសួង-ស្ថាប័ននានា នៃរាជរដ្ឋាភិបាល តំណាងអង្គទូតបរទេស និងឯកអគ្គរដ្ឋទូតបារាំង ជាគណៈអធិបតី ព្រមទាំងតំណាងវិស័យសាធារណៈ និងឯកជនក្នុងសហគមន៍ហ្វ្រង់កូហ្វូន ប្រមាណជាង ២០០នាក់។
ការប្រារព្ធនេះ មានគោលបំណងរំលឹកខួបនៃការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុង Niamey ប្រទេសនីហ្សេ។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានប្រកាសពីការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅចុងឆ្នាំ២០២៦ ខាងមុខ ក្រោមមូលបទ «ខិតខំស្តារសន្តិភាពឡើងវិញ ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


