{"asset":"news","key":"5816","locale":"km","id":"news:5816:km","entityId":"news:5816","canonicalUrl":"https://www.kps-tv.com/km/news/detail/5816","state":"ready","title":"កម្ពុជាបន្តកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងការបង្ក្រាបបទល្មើសអនឡាញដោយចាប់ខ្លួន និងបញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ត្រឡប់ទៅប្រទេសវិញ","summary":"ក្រសួងមហាផ្ទៃថា ប្រតិបត្តិការអនុវត្តតាមសំណើផ្លូវការរបស់ចិន ហើយសញ្ជាតិខ្មែររបស់ លី សុង ត្រូវបានដកតាមព្រះរាជក្រឹត្យថ្ងៃទី៣១ ខែមីនា។","body":"ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា សមត្ថកិច្ចកម្ពុជា បានអនុវត្តប្រតិបត្តិការចាប់ខ្លួនពលរដ្ឋចិនម្នាក់ ឈ្មោះ លី សុង (LI XIONG) ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហើយបានបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិនវិញ ដើម្បីបន្តនីតិវិធីតាមច្បាប់។\nប្រតិបត្តិការនេះ អនុវត្តឡើងដោយផ្អែកលើសំណើរផ្លូវការរបស់អាជ្ញាធរចិន និងស្ថិតក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្ក្រាបបទល្មើសឆបោកអនឡាញ ដែលជាបញ្ហាប្រឈមសកល។ ការស៊ើបអង្កេតត្រូវបានអនុវត្តរួមគ្នារវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ អស់រយៈពេលជាច្រើនខែ មុនឈានដល់ការចាប់ខ្លួនជាក់ស្តែង។\nក្រសួងមហាផ្ទៃបានបញ្ជាក់ផងដែរថា បុគ្គលខាងលើ ត្រូវបានដកសញ្ជាតិខ្មែរ តាមព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃវិធានការផ្លូវច្បាប់ ស្របតាមបទប្បញ្ញត្តិជាធរមាន។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14325","languageVersionId":"9043","visibilityVersion":"2","versionToken":"a1.3zS0ClzY64ZlVAOT9k2aMcp6S8-jpetPkKTD6AtVOCk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-01T04:37:29Z"}