{"asset":"news","key":"5823","locale":"km","id":"news:5823:km","entityId":"news:5823","canonicalUrl":"https://www.kps-tv.com/km/news/detail/5823","state":"ready","title":"ជនសង្ស័យគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់នៅបាត់ដំបងចូលខ្លួន ខណៈនគរបាលបន្តនីតិវិធី","summary":"តាមសេចក្តីរាយការណ៍ ម្ចាស់រថយន្ត Mercedes GT53 ស៊ីវ ជ័យសិដ្ឋ ត្រូវបានឪពុកម្តាយនាំមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១ ខែមេសា។","body":"តាមសេចក្តីរាយការណ៍ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលជាម្ចាស់រថយន្តម៉ាក Mercedes GT53 ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នកស្លាប់រហូតដល់ ៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវបានឪពុកម្តាយនាំចូលសារភាពនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសួរនាំ និងប្រមូលភស្តុតាងពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។\nករណីនេះកំពុងទទួលការចាប់អារម្មណ៍ពីសាធារណជនយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ចអះអាងថា នឹងអនុវត្តច្បាប់យ៉ាងតឹងរឹង ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ៕ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14319","languageVersionId":"9025","visibilityVersion":"2","versionToken":"a1.wwmSEX89GF_uNMi9L8JLQgmC8q8z41YsXg1As3cNfJE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-01T09:02:01Z"}