{"asset":"news","key":"5827","locale":"km","id":"news:5827:km","entityId":"news:5827","canonicalUrl":"https://www.kps-tv.com/km/news/detail/5827","state":"ready","title":"ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន ទប់ស្កាត់ទឹកកខ្វក់បានជាង ៦ លានម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ","summary":"ក្រសួងរាយការណ៍ថា ទប់ស្កាត់ទឹកកខ្វក់ជាង៦៣៩៣៥០០ម៉ែត្រគូបពីមករាដល់មីនា ហើយទីតាំង៥៧ក្នុងចំណោម៦៨ដែលបានចុះកិច្ចសន្យា បានដំឡើងឧបករណ៍តាមដានស្វ័យប្រវត្តិ។","body":"ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន លើកទឹកចិត្តដល់ក្រុមហ៊ុន និងរោងចក្រនានា ដែលមានសក្តានុពលបំពុល ឱ្យចូលរួមគោរពច្បាប់បរិស្ថាន ក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីរួមចំណែកទប់ស្កាត់ការបំពុលទឹក ដី និងខ្យល់ ធានាការពារគម្របបៃតងឱ្យកើនឡើង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។\nចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានទប់ស្កាត់ទឹកកខ្វក់ចំនួនជាង ៦,៣៩៣,៥០០ ម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ។ ដោយឡែក សរុបគិតចាប់ពីឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ទឹកកខ្វក់ចំនួនជាង ២៦ លានម៉ែត្រគូប ត្រូវបានទប់ស្កាត់ មិនឱ្យបំពុលតំបន់ទឹកសាធារណៈ ដែលអាចប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។\nដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ រោងចក្រ និងសហគ្រាសដែលមានហានិភ័យខ្ពស់ ត្រូវបានតម្រូវឱ្យបំពាក់ឧបករណ៍តាមដានការបញ្ចេញសំណល់រាវ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីបញ្ជូនព័ត៌មានមកក្រសួងដោយផ្ទាល់។ គិតត្រឹមខែមីនា ឆ្នាំ២០២៦ រោងចក្រ សហគ្រាស និងក្រុមហ៊ុនចំនួន ៥៧ កន្លែង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ក្នុងចំណោមរោងចក្រ សហគ្រាស និងក្រុមហ៊ុន ដែលបានចុះកិច្ចសន្យាតម្លើងឧបករណ៍ស្វ័យត្រួតពិនិត្យចំនួន ៦៨ ទីតាំង៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14317","languageVersionId":"9019","visibilityVersion":"2","versionToken":"a1.JFnjtcgrehD3NooI4MozpKf9ziCI3juAO3f-hUbGLKo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-01T09:59:10Z"}