# អភិបាលខេត្តព្រះសីហនុជំរុញដោះស្រាយបណ្តាញលូរំដោះទឹកភ្លៀង លូទឹកកខ្វក់និងបញ្ហាជន់លិចនៅតំបន់មួយចំនួន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5829>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14315","languageVersionId":"9013","visibilityVersion":"2","versionToken":"a1.l0mgebqBoi0ghn8c_DStGPqhTnL-uynBgcNQo5N3SQU"}

Original publication: 2026-04-01T11:38:18Z

អភិបាលខេត្ត ម៉ាង ស៊ីណេត ជំរុញក្នុងកិច្ចប្រជុំថ្ងៃទី១ ខែមេសា ឱ្យដោះស្រាយបញ្ហាបន្ទាន់ជាមុន ដើម្បីត្រៀមរដូវវស្សា។

ការសិក្សាបណ្តាញលូរំដោះទឹកភ្លៀង លូរទឹកកខ្វក់ បញ្ហាដីកកនៅលើស្ពាន បញ្ហាការជន់លិចដោយសារជំនន់ទឹកភ្លៀងនៅតាមចំនួន ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ លើកយកមកពិភាក្សារកដំណោះស្រាយនារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ម៉ាង ស៊ីណេត បានឯកភាព និងជំរុញឱ្យមានការដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ខណៈរដូវវស្សាកាន់តែខិតជិតមកដល់។ បើតាមអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំឱ្យមន្ទីរសាធារណការខេត្តខិតខំដោះស្រាយការងារចម្បងចំពោះមុខជាមុនសិន បន្ទាប់មកចាំដោះស្រាយបញ្ហាបន្ទាប់បន្សំបន្ថែមទៀត។
សូមជម្រាបថា បញ្ហាដែលលើកមកពិភាក្សាដោះស្រាយនាពេលនោះរួមមាន៖ បញ្ហាជន់លិចផ្លូវលេខ ៨៣៥, ការសិក្សាបណ្តាញលូរំដោះទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងបុរី POLO, ស្ថានភាពដីកកលើស្ពាន នៅតាមបណ្តោយវិថីសែនជ័យ (ផ្លូវលេខ ៤៩), បញ្ហាទឹកកខ្វក់ក្នុងព្រែកសែនត្រជាក់ចិត្ត, ការជន់លិចទឹកកខ្វក់ហូរចូលឆ្នេរអូរឈើទាល, ការជន់លិចតំបន់ស្រែត្រកួន និងការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមវិថីមិត្តភាព (ផ្លូវលេខ៨០០)...ជាដើម៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


