# កម្ពុជា-អាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការយោធា តាមរយៈជំនួបថ្នាក់ដឹកនាំក្រសួងការពារជាតិ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5832>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14312","languageVersionId":"9004","visibilityVersion":"2","versionToken":"a1.V0gjIE_cQZwPl77pFehoZqZVZEubeT53t_lZFnBoe8A"}

Original publication: 2026-04-02T02:26:54Z

រដ្ឋលេខាធិការក្រសួងការពារជាតិ លោក រ៉ាត់ ដារ៉ារ័ត្ន បានជួបអនុពន្ធយោធាអាមេរិក វរសេនីយ៍ឯក Kyle Saltzman នៅភ្នំពេញ ថ្ងៃទី១ ខែមេសា។

ថ្នាក់ដឹកនាំក្រសួងការពារជាតិ កម្ពុជា បានជួបពិភាក្សាការងារជាមួយអនុពន្ធ័យោធាសហរដ្ឋអាមេរិក ដើម្បីជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយវរសេនីយ៍ឯក Kyle Saltzman អនុពន្ធ័យោធាសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ ជំនួបនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងសហរដ្ឋអាមេរិក។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


