{"asset":"news","key":"5839","locale":"km","id":"news:5839:km","entityId":"news:5839","canonicalUrl":"https://www.kps-tv.com/km/news/detail/5839","state":"ready","title":"សម្តេច ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្តីទី ទទួលសារតាំងឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី","summary":"នៅថ្ងៃទី២ មេសា ឆ្នាំ២០២៦ ឯកអគ្គរដ្ឋទូតថ្មី Pang Chee Wee បានប្រគល់សារតាំងនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។","body":"នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃ សិង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំងជាផ្លូវការ។\nពិធីនេះត្រូវបានប្រារព្ធឡើងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ ដោយបង្ហាញពីការចាប់ផ្តើមអាណត្តិបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែរឹងមាំបន្ថែមទៀត៕ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14306","languageVersionId":"8986","visibilityVersion":"2","versionToken":"a1.ylWRBFNl3DM-bbyfoOOz_RLJlyxeolczhLyhXT1XU5w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-02T03:29:58Z"}