# សម្តេច ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្តីទី ទទួលសារតាំងឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5839>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14306","languageVersionId":"8986","visibilityVersion":"2","versionToken":"a1.ylWRBFNl3DM-bbyfoOOz_RLJlyxeolczhLyhXT1XU5w"}

Original publication: 2026-04-02T03:29:58Z

នៅថ្ងៃទី២ មេសា ឆ្នាំ២០២៦ ឯកអគ្គរដ្ឋទូតថ្មី Pang Chee Wee បានប្រគល់សារតាំងនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។

នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃ សិង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំងជាផ្លូវការ។
ពិធីនេះត្រូវបានប្រារព្ធឡើងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ ដោយបង្ហាញពីការចាប់ផ្តើមអាណត្តិបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែរឹងមាំបន្ថែមទៀត៕ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


