# អនុប្រធានទី២ព្រឹទ្ធសភាជំរុញពង្រឹងការដោះស្រាយបញ្ហាមូលដ្ឋាន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5840>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14305","languageVersionId":"8983","visibilityVersion":"2","versionToken":"a1.J0-0ssjEf2VrOS62v5wFZwbQE2_mvVvcZNZxhMxL9lo"}

Original publication: 2026-04-02T03:50:49Z

របាយការណ៍កត់ត្រាថា លោក ធន់ វឌ្ឍនា ជួបក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២និងទី៣ នៅថ្ងៃទី១ មីនា ដោយវាយតម្លៃការងារកន្លងមក និងជំរុញកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន។

ក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ និងទី៣ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានបង្ហាញការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងសមិទ្ធផលសំខាន់ៗដែលភូមិភាគទាំងពីរបានសម្រេចក្នុងរយៈពេលកន្លងមក។
សមិទ្ធផលលេចធ្លោរួមមាន ការសម្របសម្រួលកែសម្រួលព្រំប្រទល់រដ្ឋបាលដែនដីនៅខេត្តត្បូងឃ្មុំ ដើម្បីបង្កើនភាពងាយស្រួលក្នុងការទទួលសេវាសាធារណៈរបស់ប្រជាពលរដ្ឋ ការសាងសង់លំនៅឋានជូនគ្រួសារខ្វះខាត ការគាំទ្រសម្ភារៈវេជ្ជសាស្ត្រដល់មន្ទីរពេទ្យមូលដ្ឋាន ក៏ដូចជាការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិវាទគ្រួសារ និងការធ្វើបណ្តាំមរតក ព្រមទាំងការកែលម្អឯកសារអត្រានុកូលដ្ឋានឱ្យមានភាពត្រឹមត្រូវ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ បន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ព្រមជាមួយគ្នានេះ ក៏ត្រូវបន្តចុះទៅមូលដ្ឋានយ៉ាងសកម្ម ដើម្បីតាមដាន និងគាំទ្រការអនុវត្តគោលនយោបាយរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យបន្តកៀរគរជំនួយពីសប្បុរសជន និងដៃគូពាក់ព័ន្ធ ដើម្បីដោះស្រាយតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលនៅតែប្រឈមនឹងបញ្ហាខ្វះខាត៕ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


