{"asset":"news","key":"5846","locale":"km","id":"news:5846:km","entityId":"news:5846","canonicalUrl":"https://www.kps-tv.com/km/news/detail/5846","state":"ready","title":"អភិបាលខេត្តកណ្ដាលពិនិត្យគម្រោងច្រាំងស្ទឹងព្រែកត្នោត និងជំរុញគុណភាពនិងសុវត្ថិភាព","summary":"តាមរដ្ឋបាលខេត្ត លោក គួច ចំរើន បានចុះពិនិត្យការដ្ឋាននៅក្រុងតាខ្មៅ ថ្ងៃទី២ មេសា ហើយណែនាំឱ្យគោរពបទដ្ឋានបច្ចេកទេស និងបញ្ចប់ការងារតាមផែនការ។","body":"កណ្ដាល៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ បានចុះត្រួតពិនិត្យទីតាំងការដ្ឋានសាងសង់ និងគម្រោងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។\nក្នុងឱកាសនោះ ឯកឧត្តម បានណែនាំដល់ក្រុមការងារសាងសង់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគម្រោង ដោយត្រូវគោរពតាមបទដ្ឋានបច្ចេកទេសយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាសុវត្ថិភាព និងគុណភាពសំណង់ឱ្យបានរឹងមាំប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ក៏បានជំរុញឱ្យបញ្ចប់ការសាងសង់ឱ្យបានទាន់ពេលវេលាតាមផែនការដែលបានកំណត់។\nតាមការបញ្ជាក់ពីមន្ត្រីជំនាញបច្ចេកទេស គម្រោងកែលម្អច្រាំងស្ទឹងព្រែកត្នោតនេះ កំពុងដំណើរការសាងសង់យ៉ាងរលូន ដោយគ្មានឧបសគ្គរំខាន ហើយរំពឹងថានឹងបញ្ចប់តាមកាលវិភាគដែលបានគ្រោងទុកក្នុងពេលឆាប់ៗខាងមុខនេះ៕\nប្រភព៖ រដ្ឋបាលខេត្តកណ្ដាល\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14300","languageVersionId":"8968","visibilityVersion":"2","versionToken":"a1.X_-s2tNwcQHj4frfMZQd2v_qSCGfAv4DAqP2RQv6Qwo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-02T06:51:54Z"}