{"asset":"news","key":"5848","locale":"km","id":"news:5848:km","entityId":"news:5848","canonicalUrl":"https://www.kps-tv.com/km/news/detail/5848","state":"ready","title":"ក្រសួងមហាផ្ទៃ៖ គ្រោះថ្នាក់ចរាចរណ៍ខែមីនាបណ្តាលឱ្យស្លាប់១០៧នាក់ ស សុខា អំពាវនាវឱ្យគោរពច្បាប់","summary":"តាមរបាយការណ៍ក្រសួង ខែមីនា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍១៨៤ករណី ស្លាប់១០៧នាក់ និងរបួស២៥៧នាក់ ហើយចំនួនទាំងនេះថយចុះធៀបនឹងខែកុម្ភៈ។","body":"ត្រឹមតែ១ខែមីនាប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សដល់ជាង១០០នាក់នៅទូទាំងប្រទេស។ ដោយមើលឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តសម្លាប់ជីវិតមនុស្សច្រើនគួរឱ្យព្រួយបារម្ភដូច្នេះ ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវយ៉ាងទទូចឱ្យប្រជាពលរដ្ឋ ពិសេសអ្នកបើកបរលើដងផ្លូវបន្តគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួនបំផុត។ \nឧបនាយករដ្ឋមន្ត្រី ស សុខា សង្កត់ធ្ងន់ថា ការគោរពច្បាប់ចរាចរណ៍មិនមែនធ្វើឡើងត្រឹមតែដើម្បីគេចវេះពីការផាកពិន័យរបស់សមត្ថកិច្ចនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចមនសិការដ៏ចម្បងដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសេចក្តីសុខសាន្តរបស់សង្គមជាតិទាំងមូល។\nបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុប១៨៤ករណី។ ក្នុងបង្កឱ្យមនុស្សស្លាប់ចំនួន ១០៧នាក់ និងរបួសធ្ងន់ស្រាល ២៥៧នាក់។ ធៀបនឹងខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមីនា បានថយចុះ១៨ករណី ពោលគឺអ្នកស្លាប់ថយចុះ ៦៣នាក់ និងអ្នករបួសថយចុះ១៦០នាក់។ ប៉ុន្តែយ៉ាងណា ក្រសួងមហាផ្ទៃ នៅតែចាត់ទុកករណីគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមខ្ពស់ ខណៈចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នកស្លាប់ច្រើន ដែលបានបង្ហាញពីសញ្ញាគួរឱ្យព្រួយបារម្ភ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14299","languageVersionId":"8965","visibilityVersion":"2","versionToken":"a1.Ud2uw0u1c0dF-jyD6iOQ4zHZQ3U56eArPXYdzI2Tmh8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-02T08:20:29Z"}