# ក្រសួងមហាផ្ទៃ៖ គ្រោះថ្នាក់ចរាចរណ៍ខែមីនាបណ្តាលឱ្យស្លាប់១០៧នាក់ ស សុខា អំពាវនាវឱ្យគោរពច្បាប់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5848>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14299","languageVersionId":"8965","visibilityVersion":"2","versionToken":"a1.Ud2uw0u1c0dF-jyD6iOQ4zHZQ3U56eArPXYdzI2Tmh8"}

Original publication: 2026-04-02T08:20:29Z

តាមរបាយការណ៍ក្រសួង ខែមីនា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍១៨៤ករណី ស្លាប់១០៧នាក់ និងរបួស២៥៧នាក់ ហើយចំនួនទាំងនេះថយចុះធៀបនឹងខែកុម្ភៈ។

ត្រឹមតែ១ខែមីនាប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សដល់ជាង១០០នាក់នៅទូទាំងប្រទេស។ ដោយមើលឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តសម្លាប់ជីវិតមនុស្សច្រើនគួរឱ្យព្រួយបារម្ភដូច្នេះ ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវយ៉ាងទទូចឱ្យប្រជាពលរដ្ឋ ពិសេសអ្នកបើកបរលើដងផ្លូវបន្តគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួនបំផុត។ 
ឧបនាយករដ្ឋមន្ត្រី ស សុខា សង្កត់ធ្ងន់ថា ការគោរពច្បាប់ចរាចរណ៍មិនមែនធ្វើឡើងត្រឹមតែដើម្បីគេចវេះពីការផាកពិន័យរបស់សមត្ថកិច្ចនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចមនសិការដ៏ចម្បងដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសេចក្តីសុខសាន្តរបស់សង្គមជាតិទាំងមូល។
បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុប១៨៤ករណី។ ក្នុងបង្កឱ្យមនុស្សស្លាប់ចំនួន ១០៧នាក់ និងរបួសធ្ងន់ស្រាល ២៥៧នាក់។ ធៀបនឹងខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមីនា បានថយចុះ១៨ករណី ពោលគឺអ្នកស្លាប់ថយចុះ ៦៣នាក់ និងអ្នករបួសថយចុះ១៦០នាក់។ ប៉ុន្តែយ៉ាងណា ក្រសួងមហាផ្ទៃ នៅតែចាត់ទុកករណីគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមខ្ពស់ ខណៈចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នកស្លាប់ច្រើន ដែលបានបង្ហាញពីសញ្ញាគួរឱ្យព្រួយបារម្ភ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


