{"asset":"news","key":"5858","locale":"km","id":"news:5858:km","entityId":"news:5858","canonicalUrl":"https://www.kps-tv.com/km/news/detail/5858","state":"ready","title":"ឯកឧត្តម ទៀ សីហា ប្រគល់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ានក្រោយបញ្ចប់បេសកកម្ម","summary":"ថ្ងៃទី២ មេសា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ទៀ សីហា បានជួបអ្នកសង្កេតការណ៍អាស៊ាន អរគុណម៉ាឡេស៊ី និងស្វាគមន៍ហ្វីលីពីនដែលនឹងបន្តវេនដឹកនាំក្នុងឆ្នាំ២០២៦។","body":"នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ទាប់ពីបញ្ចប់បេសកកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។\nក្នុងជំនួបនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី ព្រមទាំងសម្ដែងការកោតសរសើរចំពោះតួនាទីដឹកនាំរបស់ភាគីម៉ាឡេស៊ី ក្នុងការគ្រប់គ្រង និងសម្របសម្រួលការងារក្រុមអ្នកសង្កេតការណ៍ (IOT-AOT) ឲ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។\nឯកឧត្តមក៏បានបញ្ជាក់ថា ការចូលរួមរបស់បណ្តាប្រទេសសមាជិកអាស៊ាន បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រកម្ពុជា ជាពិសេសក្នុងការតាមដាន និងផ្ទៀងផ្ទាត់លើការអនុវត្តសេចក្តីប្រកាសរួម ក៏ដូចជាការអនុវត្តបទឈប់បាញ់។ ក្រុមអ្នកសង្កេតការណ៍បានចុះទៅដល់ទីតាំងជាក់ស្តែង ដើម្បីសង្កេត ស្តាប់ និងប្រមូលព័ត៌មានដោយផ្ទាល់ ហើយបានចងក្រងសកម្មភាពទាំងអស់ក្នុងស្មារតីបន្ថយភាពតានតឹង និងជំរុញដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ។\nក្នុងឱកាសដដែលនេះ កម្ពុជា បានស្វាគមន៍សាធារណរដ្ឋហ្វីលីពីន ដែលនឹងចូលមកបន្តវេនដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន សម្រាប់ឆ្នាំ២០២៦ បន្តទៀត។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14294","languageVersionId":"8950","visibilityVersion":"2","versionToken":"a1.hivTAeRvZMC-dV9YiowRW49liRe43W58kvI8bo7i2Rw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-03T03:16:44Z"}