{"asset":"news","key":"5859","locale":"km","id":"news:5859:km","entityId":"news:5859","canonicalUrl":"https://www.kps-tv.com/km/news/detail/5859","state":"ready","title":"ក្រសួងធនធានទឹកព្យាករអាកាសធាតុក្តៅក្នុងឱកាសចូលឆ្នាំ ថ្ងៃទី១២–១៧ មេសា២០២៦","summary":"ការព្យាកររបស់ក្រសួងសម្រាប់ថ្ងៃទី១២–១៧ មេសា បង្ហាញអាកាសធាតុក្តៅខ្លាំង សីតុណ្ហភាពអតិបរមាតំបន់ទាបប្រមាណ៣៦–៤០°C និងហានិភ័យរន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងខ្លាំងខ្លះៗ។","body":"ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងបន្តមានអាកាសធាតុក្តៅខ្លាំងជាទូទៅ។\nតាមការព្យាករ សីតុណ្ហភាពអតិបរមាអាចឡើងដល់ប្រមាណ ៣៦°C ដល់ ៤០°C នៅតំបន់ទាប ខណៈតំបន់ខ្ពង់រាប និងតំបន់ជាប់ភ្នំ អាចមានសីតុណ្ហភាពទាបជាងបន្តិច។ ក៏មានឱកាសកើតមានភ្លៀងកក់ខែខ្លះៗ ដោយសារបាតុភូតកម្តៅ និងខ្យល់បក់បោកខ្លាំងជាដំណាក់កាល។\nក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ រន្ទះ និងភ្លៀងខ្លាំងខ្លះៗ ពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ ដើម្បីរក្សាសុវត្ថិភាពទាំងអស់គ្នា។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14293","languageVersionId":"8947","visibilityVersion":"2","versionToken":"a1.x4uojfbSl2mq-WquM7K2PNJ__4WPooTfCReQXXlkX6k"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-03T03:22:30Z"}