{"asset":"news","key":"5860","locale":"km","id":"news:5860:km","entityId":"news:5860","canonicalUrl":"https://www.kps-tv.com/km/news/detail/5860","state":"ready","title":"ក្រសួងសុខាភិបាលក្រើនរំលឹកពីការថែទាំសុខភាព និងសុវត្ថិភាពពេលអាកាសធាតុក្តៅខ្លាំង","summary":"ក្រសួងណែនាំឱ្យផឹកទឹកគ្រប់គ្រាន់ ជៀសវាងសកម្មភាពក្រៅផ្ទះពេលក្តៅខ្លាំង និងយកចិត្តទុកដាក់កុមារ មនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ ហើយទៅពេទ្យពេលមានរោគសញ្ញាមិនប្រក្រតី។","body":"ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋ អំពីវិធានការការពារ និងថែរក្សាសុខភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង ដែលអាចបង្កហានិភ័យដល់សុខភាព ជាពិសេសជំងឺពាក់ព័ន្ធនឹងកម្ដៅ ដូចជា ការខ្វះទឹក និងជំងឺគ្រុនក្តៅខ្លាំង (Heat Stroke)។\nក្រសួងបានបញ្ជាក់ថា សីតុណ្ហភាពខ្ពស់អាចប៉ះពាល់ដល់កុមារ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ ដូច្នេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ ប្រជាពលរដ្ឋត្រូវផឹកទឹកឲ្យគ្រប់គ្រាន់ ជៀសវាងសកម្មភាពក្រៅផ្ទះក្នុងពេលថ្ងៃក្តៅខ្លាំង ពាក់សម្លៀកបំពាក់សមរម្យ និងរកកន្លែងត្រជាក់សម្រាប់សម្រាក។\nបន្ថែមពីនេះ ក្រសួងណែនាំឱ្យយកចិត្តទុកដាក់លើអនាម័យអាហារ និងទឹកផឹក ដើម្បីបង្ការជំងឺរាតត្បាត ព្រមទាំងតាមដានសុខភាពជាប្រចាំ និងទៅពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ នៅពេលមានរោគសញ្ញាមិនប្រក្រតី។\nក្រសួងសុខាភិបាលក៏អំពាវនាវឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារ ដើម្បីធានាសុវត្ថិភាព និងសុខភាពល្អ ក្នុងអំឡុងពេលអាកាសធាតុក្តៅ និងពេលប្រារព្ធពិធីបុណ្យនាពេលខាងមុខនេះ។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14292","languageVersionId":"8944","visibilityVersion":"2","versionToken":"a1.JptozYZei7P1VsO1UjzfzmjiieFn7VCVkAPTGrgjcpY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-03T03:40:39Z"}