# ក្រសួងសុខាភិបាលក្រើនរំលឹកពីការថែទាំសុខភាព និងសុវត្ថិភាពពេលអាកាសធាតុក្តៅខ្លាំង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5860>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14292","languageVersionId":"8944","visibilityVersion":"2","versionToken":"a1.JptozYZei7P1VsO1UjzfzmjiieFn7VCVkAPTGrgjcpY"}

Original publication: 2026-04-03T03:40:39Z

ក្រសួងណែនាំឱ្យផឹកទឹកគ្រប់គ្រាន់ ជៀសវាងសកម្មភាពក្រៅផ្ទះពេលក្តៅខ្លាំង និងយកចិត្តទុកដាក់កុមារ មនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ ហើយទៅពេទ្យពេលមានរោគសញ្ញាមិនប្រក្រតី។

ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋ អំពីវិធានការការពារ និងថែរក្សាសុខភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង ដែលអាចបង្កហានិភ័យដល់សុខភាព ជាពិសេសជំងឺពាក់ព័ន្ធនឹងកម្ដៅ ដូចជា ការខ្វះទឹក និងជំងឺគ្រុនក្តៅខ្លាំង (Heat Stroke)។
ក្រសួងបានបញ្ជាក់ថា សីតុណ្ហភាពខ្ពស់អាចប៉ះពាល់ដល់កុមារ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ ដូច្នេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ ប្រជាពលរដ្ឋត្រូវផឹកទឹកឲ្យគ្រប់គ្រាន់ ជៀសវាងសកម្មភាពក្រៅផ្ទះក្នុងពេលថ្ងៃក្តៅខ្លាំង ពាក់សម្លៀកបំពាក់សមរម្យ និងរកកន្លែងត្រជាក់សម្រាប់សម្រាក។
បន្ថែមពីនេះ ក្រសួងណែនាំឱ្យយកចិត្តទុកដាក់លើអនាម័យអាហារ និងទឹកផឹក ដើម្បីបង្ការជំងឺរាតត្បាត ព្រមទាំងតាមដានសុខភាពជាប្រចាំ និងទៅពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ នៅពេលមានរោគសញ្ញាមិនប្រក្រតី។
ក្រសួងសុខាភិបាលក៏អំពាវនាវឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារ ដើម្បីធានាសុវត្ថិភាព និងសុខភាពល្អ ក្នុងអំឡុងពេលអាកាសធាតុក្តៅ និងពេលប្រារព្ធពិធីបុណ្យនាពេលខាងមុខនេះ។
ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


