{"asset":"news","key":"5883","locale":"km","id":"news:5883:km","entityId":"news:5883","canonicalUrl":"https://www.kps-tv.com/km/news/detail/5883","state":"ready","title":"ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខ និងជូនពរកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី","summary":"ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា បានចុះសួរសុខទុក្ខកងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ នៅបន្ទាយមានជ័យនិងបាត់ដំបង ថ្ងៃទី៤ ខែមេសា។","body":"នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ ទិសយោធភូមិភាគទី៥ ដែលស្ថិតនៅតាមព្រំដែនកម្ពុជា-ថៃ។\nដំណើរទស្សនកិច្ចនេះគ្របដណ្តប់លើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង មានគោលបំណងលើកទឹកចិត្ត និងសរសើរនូវវីរភាព ភាពអង់អាច និងការលះបង់ដ៏ធំធេងរបស់កងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងថែរក្សាសុខសន្តិភាពជូនជាតិ។\nក្នុងឱកាសដ៏វិសេសនេះ ឯកឧត្តម ទៀ សីហា បានបួងសុំសិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះមេបញ្ជាការ, មេបញ្ជាការរង, នាយទាហាន, នាយទាហានរង និងពលទាហានទាំងអស់ក្នុងជួរកងយោធពលខេមរភូមិន្ទ។\nជាចុងក្រោយ ឯកឧត្តម បានជូនពរដល់កងកម្លាំងទាំងអស់ឲ្យជួបប្រទះតែសុភមង្គលទាំង៤ប្រការ គឺ អាយុ  វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ដើម្បីមានសុខភាពល្អ និងកម្លាំងមាំមួន សម្រាប់បន្តបេសកកម្មការពារជាតិមាតុភូមិយើងដោយមានប្រសិទ្ធភាព។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14268","languageVersionId":"8884","visibilityVersion":"2","versionToken":"a1.cZ_pSL_l4BLk5xpjGHGzlXDcjPD_Gr1boWz3_utF48Y"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-04T07:09:44Z"}