{"asset":"news","key":"5884","locale":"km","id":"news:5884:km","entityId":"news:5884","canonicalUrl":"https://www.kps-tv.com/km/news/detail/5884","state":"ready","title":"ស្នងការភ្នំពេញប្រកាសអនុវត្តច្បាប់តឹងរ៉ឹង ចំពោះការដូរពណ៌យានយន្តខុសច្បាប់","summary":"លោក ជួន ណារិន្ទ តម្រូវឱ្យម្ចាស់យានយន្តសុំការអនុញ្ញាតពីជំនាញគមនាគមន៍ជាមុន និងស្នើឱ្យកន្លែងបិទឬបាញ់ថ្នាំកុំដូរពណ៌បើគ្មានឯកសារត្រឹមត្រូវ។","body":"បើតាមការបង្ហោះរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ មីនា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ខ្ញុំសូមគោរជម្រាបជូន ពុកម៉ែ ពូមីង បងប្អូនកូនក្មួយ មេត្តាជ្រាបថា រាល់ករណីណាដែលកែឆ្នៃខុសពីសភាពដើមដោយគ្មានការគោរពស្នើសុំទៅអង្គភាព ជំនាញពាក់ព័ន្ធទេ ជាអពើខុសច្បាប់។នៅលើពិភពលោក គឺមិនអនុញ្ញាតិឱ្យដូរពណ៌តាមចិត្តចង់ លើមធ្យោបាយដែលច្បាប់ចេញលិខិតបញ្ញាក់សំគាល់រួចហើយបានទេ (ចង់ដោះដូរត្រូវសុំការ អនុញ្ញាតិពី មន្ទីរគមនាគមន៍)ជៀសវាងក្រុមឧក្រិដ្ឋជនក្លែងបន្លំ យកទៅធ្វើសកម្មភាពហើយដោះដូរពណ៌ ឬស្លាកលេខ ដើម្បីបំភាន់ភ្នែកពីសមត្ថកិច្ច។\nជាមួយគ្នានេះ ស្នងការរាជធានីភ្នំពេញបានសំណូមពរដល់កន្លែងបិទ និងបាញ់ថ្នាំ ដូរពណ៌ខុសពីភាពដើមបើគ្មានលិខិតបញ្ជាក់ពីជំនាញគមនាគមន៌ទេ សូមកុំដូរឱ្យពួកគាត់ឱ្យសោះ៕ \nដោយ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14267","languageVersionId":"8881","visibilityVersion":"2","versionToken":"a1.Y4MjS6Xi6LKpec01mfqLt-Uwuu8GZsitPk7OtKddKsA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-04T07:15:01Z"}