{"asset":"news","key":"5887","locale":"km","id":"news:5887:km","entityId":"news:5887","canonicalUrl":"https://www.kps-tv.com/km/news/detail/5887","state":"ready","title":"ត្រីមាសទី១ ឆ្នាំ២០២៦៖ គុណភាពខ្យល់នៅកម្ពុជា ស្ថិតក្នុងកម្រិតល្អ តាមការតាមដានជាប្រចាំ","summary":"ទិន្នន័យពីទីតាំងតាមដាន៥៩កន្លែងបង្ហាញថា គុណភាពខ្យល់ត្រីមាសទី១ស្ថិតក្នុងកម្រិតល្អតាមស្តង់ដារដែលរបាយការណ៍ប្រើ ខណៈ PM2.5 មធ្យមកើនបន្តិចធៀបឆ្នាំមុន។","body":"យោងតាមលទ្ធផលត្រួតពិនិត្យ និងតាមដានគុណភាពខ្យល់តាមរយៈឧបករណ៍ និងស្ថានីយសរុបចំនួន ៥៩ទីតាំង នៅទូទាំងប្រទេស (រួមមាន ១២ទីតាំងនៅរាជធានីភ្នំពេញ និង ៤៧ទីតាំងនៅតាមបណ្ដាខេត្ត) បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គុណភាពខ្យល់នៅកម្ពុជា ស្ថិតក្នុងកម្រិតល្អ បើធៀបនឹងស្តង់ដាគុណភាពខ្យល់សាធារណៈ។\nទោះជាយ៉ាងណា ការប្រៀបធៀបទិន្នន័យរវាងត្រីមាសទី១ ឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦ បង្ហាញថា កំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងបន្តិចបន្តួច ដោយស្ថិតនៅកម្រិតមធ្យម ២៤.២៨ µg/m³ ក្នុងឆ្នាំ២០២៦ ខណៈឆ្នាំ២០២៥ មានត្រឹម ២៣.០៩ µg/m³ ប៉ុណ្ណោះ។\nក្នុងអំឡុងខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ក្រុមការងារជំនាញក៏បានចុះត្រួតពិនិត្យ និងតាមដានគុណភាពខ្យល់បន្ថែម តាមរយៈរថយន្តចល័តចំនួន ៦លើក នៅខេត្តប៉ៃលិន ពោធិ៍សាត់ កោះកុង ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដើម្បីធានាការវាស់វែងមានភាពត្រឹមត្រូវ និងគ្របដណ្តប់ទូលំទូលាយ។\nក្រសួងបរិស្ថានបានបន្តអនុវត្តការតាមដានគុណភាពខ្យល់ជាប្រចាំ និងបង្ហាញតម្លាភាពក្នុងការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានការលាក់បាំង។ ប្រជាពលរដ្ឋអាចតាមដានទិន្នន័យជាក់ស្តែងតាមរយៈគេហទំព័រ airquality.moe.gov.kh កម្មវិធីទូរស័ព្ទ CGS SPA និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង។\nជាមួយគ្នានេះ ក្រសួងបរិស្ថានបានពង្រឹងវិធានការទប់ស្កាត់ការបំពុលខ្យល់ ដោយធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការអប់រំ និងជំរុញឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពដុតសំណល់កសិកម្ម សំណល់រឹង សំរាម ប្លាស្ទិក និងការដុតព្រៃ ដែលជាមូលហេតុនាំឱ្យគុណភាពខ្យល់ធ្លាក់ចុះ។\nបន្ថែមពីនេះ ក្រសួងក៏បានអនុវត្តយុទ្ធនាការសាធារណៈជាច្រើន ដូចជា «ថ្ងៃនេះខ្ញុំ មិនប្រើប្រាស់ថង់ប្លាស្ទិក», «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ផ្លូវជាតិគ្មានថង់ប្លាស្ទិក» ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមរបស់សាធារណជនក្នុងការការពារបរិស្ថាន និងបង្កើនគុណភាពខ្យល់ឲ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ ក៏មានការផ្សព្វផ្សាយអំពីការអនុវត្តសារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ការបំពុលខ្យល់សាធារណៈ និងវិធានការប្រឆាំងភ្លើងឆេះព្រៃផងដែរ។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14265","languageVersionId":"8875","visibilityVersion":"2","versionToken":"a1.qRyfGezMZfPwc8DSTeIIgKNi3n-wn4aT-p-s4QqHxC8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-04T09:53:00Z"}