{"asset":"news","key":"5898","locale":"km","id":"news:5898:km","entityId":"news:5898","canonicalUrl":"https://www.kps-tv.com/km/news/detail/5898","state":"ready","title":"ចំពោះត្រីមួយក្បាលមានតម្លៃដល់ទៅជាង ១ លានរៀល គឺមិនមែនជារឿងចៃដន្យឡើយ","summary":"ការសង្កេតនៅផ្សារក្រចេះរាយការណ៍ពីតម្លៃត្រីតាមប្រភេទនិងទម្ងន់ ក្នុងនោះត្រីប៉ាវ៉ាមុខពីរមួយក្បាលទម្ងន់លើស៣គីឡូក្រាមលក់៣៨ម៉ឺនរៀលក្នុងមួយគីឡូក្រាមនៅថ្ងៃទី២ ខែមេសា។","body":"ត្រីមួយក្បាលមានតម្លៃដល់ទៅជាង ១ លានរៀល គឺមិនមែនជារឿងចៃដន្យឡើយ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ តម្លៃត្រីប៉ាវ៉ាមុខ ២ មួយក្បាលទម្ងន់ជាង ៣ គីឡូក្រាម លក់តម្លៃ ៣៨ ម៉ឺនរៀល ក្នុង ១ គីឡូក្រាម។ចំពោះត្រីប៉ាវ៉ាមុខពីរ (ឬគេច្រើនហៅថា ត្រីប៉ាវ៉ា) គឺជាប្រភេទត្រីទឹកសាបដ៏កម្រ និងមានតម្លៃថ្លៃបំផុតមួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺនៅតំបន់ទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ។\nតាមការសង្កេតនៅតាមបណ្តាតូបលក់ត្រីក្នុងផ្សារនៃទីរួមខេត្តក្រចេះ តម្លៃជាមធ្យមប្រភេទត្រីកម្រ និងមានតម្លៃខ្ពស់៖\n-ត្រីប៉ាស៊ីអ៊ី៖ ទម្ងន់ក្រោម ១ គីឡូក្រាម (១៧-២០ ម៉ឺនរៀល/គីឡូ), ទម្ងន់លើស ១ គីឡូក្រាម (៥០-៦៥ ម៉ឺនរៀល/គីឡូ)។\n-ត្រីប៉ាវ៉ាមុខពីរ៖ ទម្ងន់លើស ២ គីឡូក្រាម (៣៥ ម៉ឺនរៀល/គីឡូ), ទម្ងន់ក្រោម ២ គីឡូក្រាម (៣០ ម៉ឺនរៀល/គីឡូ)។\n-ត្រីអង្រែ និងបង្កងធម្មជាតិ៖ ១៦ ម៉ឺនរៀល/គីឡូ។\n-ត្រីប៉ាវ៉ាមុខមួយ៖ ៧៥,០០០ រៀល/គីឡូ។ . ប្រភេទត្រីតាមទម្ងន់ និងខ្នាត\n-ត្រីក្របី៖ ក្រោម ២ គីឡូ (៤ ម៉ឺន), លើស ២ គីឡូ (៥ ម៉ឺន), លើស ៤ គីឡូ (៦ ម៉ឺនរៀល/គីឡូ)។\n-ត្រីសណ្តាយ៖ ក្រោម ២ គីឡូ (៤ ម៉ឺន), លើ ២ គីឡូ (៤៥,០០០), លើ ៥ គីឡូ (៤៨,០០០ រៀល/គីឡូ)។\n-ត្រីខ្យា៖ ក្រោម ៣ គីឡូ (២៩,០០០), លើ ៣ គីឡូ (៣៣,០០០), លើ ៥ គីឡូ (៣៨,០០០ រៀលឡើង/គីឡូ)។\n-ត្រីឆ្កោក៖ ក្រោម ៣ គីឡូ (៤ ម៉ឺន), លើ ៣ គីឡូ (៤៥,០០០ រៀលឡើង/គីឡូ)។\n-ត្រីកេះ៖ កេះទូទៅ (៤៨,០០០), កេះជម្រៅទម្ងន់ ៥ គីឡូឡើង (៥៥,០០០ រៀល/គីឡូ)\nប្រភេទត្រីទូទៅ និងគ្រឿងសមុទ្រ/បឹងបួ\n-ត្រីល្អិត និងត្រីស្រកា៖ ព្រូល/ព្រូលថ្ម (៣៤,០០០), រៀលថ្ម (៣០,០០០), ឆ្តោ/ឆ្ពិន/ឆ្លាំង (២៤,០០០), ច្រវ៉ាមូល (២២,០០០ រៀល/គីឡូ)។\n-ត្រីមានជាតិខ្លាញ់ និងស្បែករលោង៖ កញ្ជ្រូក (៦៣,០០០), ខ្ចឹង (៥៨,០០០), ប្រម៉ា (៥៥,០០០), កំភ្លាវ (៤៣,០០០), តាអោន (៣៨,០០០ រៀល/គីឡូ)។\n-ផ្សេងៗ៖ ហ៊ីងពងសុទ្ធ (៤ ម៉ឺន), គ្រុំ (៣៥,០០០-៣៨,០០០), អណ្តាតឆ្កែ (៣៥,០០០), លៀសធម្មជាតិ (៨,០០០ រៀល/គីឡូ) និងខ្ចៅដូង (២,៥០០ រៀល/កំប៉ុង)។\nទោះបីជាមានការប្រែប្រួលខ្លះៗ ប៉ុន្តែតម្លៃត្រីដែលជាអាហារមូលដ្ឋានរបស់ប្រជាជនកម្ពុជា នៅតែរក្សាបានលំនឹងសមរម្យសម្រាប់អ្នកប្រើប្រាស់ទូទៅ។ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់បានតម្លៃធូរថ្លៃ គួរស្វែងរកទិញនៅតាមផ្សារបោះដុំនាពេលព្រលឹមស្រាងៗ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14256","languageVersionId":"8848","visibilityVersion":"2","versionToken":"a1.nJMJLja4nyTwozCjdF9zhVXw_dOMl-xJKkLPcUHhp_Y"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-05T07:24:01Z"}