{"asset":"news","key":"5900","locale":"km","id":"news:5900:km","entityId":"news:5900","canonicalUrl":"https://www.kps-tv.com/km/news/detail/5900","state":"ready","title":"កម្ពុជាត្រូវបានរាយការណ៍ថាបណ្ដេញជនជាតិចិន៣២៧នាក់បន្ថែមទៀត","summary":"សេចក្ដីរាយការណ៍យោងអន្តោប្រវេសន៍ថា ជនជាតិចិន៣២៧នាក់ រួមមានស្ត្រី១៥នាក់ ត្រូវបានបណ្ដេញចេញពាក់ព័ន្ធការឆបោកអនឡាញ និងស្នាក់នៅ ឬធ្វើការខុសច្បាប់ តាមយន្តហោះពិសេសនៅអាកាសយានដ្ឋានតេជោ។","body":"(ភ្នំពេញ) ៖ អាជ្ញាធរកម្ពុជាបានបណ្ដេញជនជាតិចិនចំនួន ៣២៧នាក់ (ស្រី ១៥នាក់) ចេញពីប្រទេស ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ និងស្នាក់នៅធ្វើការងារខុសច្បាប់។\nការបណ្ដេញនេះអនុវត្តតាមអនុសាសន៍ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនទាំងនេះពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។\nវិធានការនេះបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការពារសុវត្ថិភាពសាធារណៈ ដោយមិនអនុញ្ញាតឱ្យមានសកម្មភាពឆបោកតាមអនឡាញបន្តទៀតឡើយ៕\nរូបភាព ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14232","languageVersionId":"8793","visibilityVersion":"2","versionToken":"a1.OB2kgqtUswm-4MpQbadU7cW3jrlaysh4jjdUha9W4po"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-05T07:54:23Z"}