# កម្ពុជាត្រូវបានរាយការណ៍ថាបណ្ដេញជនជាតិចិន៣២៧នាក់បន្ថែមទៀត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5900>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14232","languageVersionId":"8793","visibilityVersion":"2","versionToken":"a1.OB2kgqtUswm-4MpQbadU7cW3jrlaysh4jjdUha9W4po"}

Original publication: 2026-04-05T07:54:23Z

សេចក្ដីរាយការណ៍យោងអន្តោប្រវេសន៍ថា ជនជាតិចិន៣២៧នាក់ រួមមានស្ត្រី១៥នាក់ ត្រូវបានបណ្ដេញចេញពាក់ព័ន្ធការឆបោកអនឡាញ និងស្នាក់នៅ ឬធ្វើការខុសច្បាប់ តាមយន្តហោះពិសេសនៅអាកាសយានដ្ឋានតេជោ។

(ភ្នំពេញ) ៖ អាជ្ញាធរកម្ពុជាបានបណ្ដេញជនជាតិចិនចំនួន ៣២៧នាក់ (ស្រី ១៥នាក់) ចេញពីប្រទេស ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ និងស្នាក់នៅធ្វើការងារខុសច្បាប់។
ការបណ្ដេញនេះអនុវត្តតាមអនុសាសន៍ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនទាំងនេះពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។
វិធានការនេះបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការពារសុវត្ថិភាពសាធារណៈ ដោយមិនអនុញ្ញាតឱ្យមានសកម្មភាពឆបោកតាមអនឡាញបន្តទៀតឡើយ៕
រូបភាព ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


