{"asset":"news","key":"5904","locale":"km","id":"news:5904:km","entityId":"news:5904","canonicalUrl":"https://www.kps-tv.com/km/news/detail/5904","state":"ready","title":"ក្រសួងការបរទេសកម្ពុជាតវ៉ាសកម្មភាពយោធាថៃជិតព្រះវិហារ និងតំបន់ព្រំដែន","summary":"ក្នុងសេចក្ដីប្រកាសថ្ងៃទី៥ មេសា កម្ពុជាចោទថាថៃបានឈូសដី រាយលួសប្រមាណ១០០ម៉ែត្រ និងដាក់រថពាសដែកនៅថ្ងៃមុន ហើយថាសកម្មភាពនេះផ្ទុយវិធានការបន្ថយតានតឹង។","body":"ក្រសួងការបរទេសកម្ពុជាបានអះអាងក្នុងសេចក្ដីប្រកាសថ្ងៃទី៥ មេសាថា នៅថ្ងៃទី៤ មេសា កងកម្លាំងថៃបានឈូសឆាយដីក្បែរប្រាសាទព្រះវិហារ ខាងជើងវត្តកែវសិក្ខាគីរីស្វារៈ រាយលួសបន្លាប្រមាណ១០០ម៉ែត្រ និងដាក់រថពាសដែកនៅបុស្សស្បូវ–ជាំតែ។ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាផ្លូវការយ៉ាងខ្លាំងចំពោះសកម្មភាពដែលខ្លួនអះអាងថាកើតឡើងដដែលៗ។\nក្រសួងបានបញ្ជាក់ជំហរថា សកម្មភាពទាំងនេះមិនមែនជាការការពារខ្លួន និងមិនស្របនឹងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ GBC ទេ។ កម្ពុជាចាត់ទុកថា វារំលោភអធិបតេយ្យនិងបូរណភាពទឹកដី និងផ្ទុយនឹងវិធានការបន្ថយតានតឹងនិងកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជាបញ្ជាក់ថា មិនទទួលស្គាល់បន្ទាត់ព្រំដែនឬការទាមទារឯកតោភាគីរបស់ថៃ ហើយថាសកម្មភាពនេះមិនត្រូវប៉ះពាល់សិទ្ធិស្របច្បាប់កម្ពុជាទាក់ទងព្រំដែនអន្តរជាតិ។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14219","languageVersionId":"8754","visibilityVersion":"2","versionToken":"a1.hysNkfAMczwNOiW-H-0cOkexpwBSnqindvKS71SdIEI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-05T09:25:17Z"}