# ជនសង្ស័យ៣នាក់ត្រូវបានរាយការណ៍ថាឃាត់ខ្លួនពាក់ព័ន្ធការបាញ់សម្លាប់នៅកោះកុង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5911>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14229","languageVersionId":"8784","visibilityVersion":"2","versionToken":"a1.4NLGwf2SautxD5uZnGMOU5LzEBzYPHri7pY9cUN6pyc"}

Original publication: 2026-04-06T03:39:26Z

របាយការណ៍នគរបាលខេត្តថា ជនសង្ស័យ៣នាក់ត្រូវបានឃាត់ខ្លួនថ្ងៃទី៥ ខែមេសា ដោយដកហូតកាំភ្លើង AK គ្រាប់ និងម៉ូតូ ខណៈបន្តរៀបចំសំណុំរឿង។

តាមសេចក្ដីរាយការណ៍ កម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលខេត្តកោះកុងស្រាវជ្រាវករណីបាញ់សម្លាប់បុរសម្នាក់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ហើយឃាត់ខ្លួនជនសង្ស័យសរុប៣នាក់ រួមទាំងអ្នកដែលសង្ស័យថាបាញ់។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមេសា កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ៣នាក់៖ ទី១. ឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរនគរបាលបានប្រើប្រាស់អាវុធ AK (បាញ់៦គ្រាប់) ទៅលើជនរងគ្រោះ, ទី២. ឈ្មោះ សាយ សៀវហ្វុង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣. ឈ្មោះ យុន ស្រីលាភ ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតវត្ថុតាងអាវុធ AK ស្វាយបត់ចំនួន ១ដើម បង់កាំភ្លើងចំនួន១ គ្រាប់កាំភ្លើងចំនួន ២៤គ្រាប់ និងម៉ូតូ២គ្រឿង។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តតាមនិតិវិធីច្បាប់។ ការឈានទៅបំបែកសំណុំរឿងនេះ គឺធ្វើឡើងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋាបាលខេត្តកោះកុង៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


