{"asset":"news","key":"5913","locale":"km","id":"news:5913:km","entityId":"news:5913","canonicalUrl":"https://www.kps-tv.com/km/news/detail/5913","state":"ready","title":"សម្ដេចធិបតីចេញទៅចូលរួមកិច្ចប្រជុំ One Health និងទស្សនកិច្ចការងារនៅបារាំង","summary":"នាយករដ្ឋមន្ត្រីនិងភរិយាបានដឹកនាំគណៈប្រតិភូចេញពីភ្នំពេញ សម្រាប់កម្មវិធីនៅលីយ៉ុងនិងប៉ារីសពីថ្ងៃទី៦–៩ មេសា ដោយគ្រោងជួបទ្វេភាគីក្នុងអំឡុងទស្សនកិច្ច។","body":"សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចេញពីភ្នំពេញ ទៅចូលរួមកិច្ចប្រជុំកំពូលសុខភាពតែមួយ និងទស្សនកិច្ចការងារនៅលីយ៉ុងនិងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ មេសា ២០២៦។\nការអញ្ជើញនេះធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron។\nកិច្ចប្រជុំកំពូលសុខភាពតែមួយជាកិច្ចប្រជុំ One Planet Summit លើកទី៩ និងជាព្រឹត្តិការណ៍សំខាន់ក្នុងឆ្នាំដែលបារាំងធ្វើជាប្រធាន G7 ឆ្នាំ២០២៦។\nវេទិកាកម្រិតខ្ពស់នេះមានការចូលរួមពីប្រមុខរដ្ឋនិងរដ្ឋាភិបាល អង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគី ដើម្បីពិភាក្សាបញ្ហាសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។\nអ្នកអមដំណើរសម្ដេចនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។\nក្នុងអំឡុងទស្សនកិច្ច សម្ដេចគ្រោងជួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំងនិងថ្នាក់ដឹកនាំប្រទេសមួយចំនួន ដើម្បីផ្លាស់ប្ដូរមតិលើការពង្រឹងទំនាក់ទំនងនិងកិច្ចសហការលើវិស័យនានា។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14218","languageVersionId":"8751","visibilityVersion":"2","versionToken":"a1.7_f0dqAp2GTlKVmsMiCwsq_P3sb1V0FNHWYwAZXezbw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-06T04:21:32Z"}