{"asset":"news","key":"5919","locale":"km","id":"news:5919:km","entityId":"news:5919","canonicalUrl":"https://www.kps-tv.com/km/news/detail/5919","state":"ready","title":"អភិបាលខេត្តតាកែវបញ្ជាឱ្យពង្រឹងការបង្ការ និងបង្ក្រាបអំពើហិង្សាក្នុងឱកាសចូលឆ្នាំ","summary":"អភិបាលខេត្តតាកែវបានបញ្ជាឱ្យពង្រឹងការបង្ការ និងបង្ក្រាបអំពើហិង្សា ហើយប្រកាសហាមការបាញ់ទឹក និងប៉ាតម្សៅនៅវត្តនិងទីសាធារណៈក្នុងឱកាសចូលឆ្នាំ។","body":"បន្ទាប់ពីសង្កេតឃើញពីការផ្លាស់ប្ដូរអត្តចរិតរបស់ក្មេងៗមួយចំនួនតូចតាមរយៈការបង្កអំពើហិង្សាអំពើរំខានផ្សេងៗដល់ការរស់នៅរបស់អ្នកដទៃនាពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរឱ្យប្រើប្រាស់កម្លាំងបង្ក្រាបក្រុមក្មេងទំនើងនិងចាស់ទំនើង ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។\nឯកឧត្តម វ៉ី សំណាង បានសរសេរនៅលើបណ្ដាញសង្គមនាថ្ងៃទី៦ ខែមេសានេះថា «ដោយសង្កេតឃើញការផ្លាស់ប្ដូរអត្តចរិតរបស់ក្មេងៗមួយចំនួនតូច តាមរយៈការបង្កអំពើហិង្សា អំពើរំខានផ្សេងៗ ដល់ការរស់នៅរបស់អ្នកដទៃ គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវពង្រឹងគ្រប់យន្តកាដែលមានស្រាប់ ដោយត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ក្នុងការបង្ការបង្ក្រាបក្រុមក្មេងទំនើង-ចាស់ទំនើង ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈឱ្យបាន»។\nក្រៅពីនេះ អភិបាលខេត្តតាកែវ បានហាមលេងល្បែងបាញ់ទឹកនិងប៉ាតម្សៅនៅគ្រប់វត្តអារាម ទីសាធារណៈនានាក្នុងអំឡុងបុណ្យចូលឆ្នាំ ដែលជាហេតុនាំឱ្យមានបញ្ហាអំពើហិង្សាកើតឡើងជាយថាហេតុ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14251","languageVersionId":"8834","visibilityVersion":"2","versionToken":"a1.BrA3CzwOubV9r4POlutXmFIZBcE1rhCyAFFl28-4VFA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-06T07:52:29Z"}